ការគោរព និងការពារសិទ្ធិមនុស្ស គឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម
(VOVWORLD) - នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ក្នុងជំនួបជាមួយប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាអឺរ៉ុប លោក Udo Bullmann នារសៀលថ្ងៃទី ៤ មេសា នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ទទួលជួបជាមួយប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាអឺរ៉ុប Udo Bullmann ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម (រូបថត៖ VGP/Hai Minh) |
ការគោរពនិងការពារសិទ្ធិមនុស្សគឺជាគោលនយោបាយខ្ជាប់ខ្ជូន របស់វៀតណាម; វៀតណាមកំពុងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីធ្វើឲ្យប្រព័ន្ធច្បាប់ស្តីពីសិទ្ធិមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច ដើរទន្ទឹមជាមួយនឹងការធានាបាននូវភាពយុត្តិធម៌ សន្តិសុខសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកុំឲ្យនរណាម្នាក់ស្ថិតនៅពីក្រោយ។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang ក្នុងជំនួបជាមួយប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាអឺរ៉ុប លោក Udo Bullmann នារសៀលថ្ងៃទី ៤ មេសា នៅទីក្រុងហាណូយ។
យោងតាមលោកឧបនាយករដ្ឋមន្ត្រី ថ្វីត្បិតតែជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ប៉ុន្តែវៀតណាមនៅតែស្ថិតក្នុងចំណោមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សខ្ពស់ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ទន្ទឹមនឹងនោះ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍសង្គម និងធានាសិទ្ធិមនុស្សនៅវៀតណាម។ មកទល់នឹងពេលនេះ វៀតណាមបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិមូលដ្ឋាន ៧/៩ ស្តីពីសិទ្ធិមនុស្ស។ ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥ វៀតណាមប្តេជ្ញាយ៉ាងមុតមាំចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាមានបំណងចង់ធ្វើឱ្យមានការរួមចំណែកយ៉ាងសកម្ម មានការទទួលខុសត្រូវ និងមានប្រសិទ្ធភាពបន្ថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។
ចំណែកឯប្រធានអនុគណៈកម្មាធិការសិទ្ធិមនុស្សនៃសភាអឺរ៉ុប បានអះអាងថា សហភាពអឺរ៉ុបចាត់ទុកវៀតណាមជាអាទិភាព និងជាដៃគូសហប្រតិបត្តិការដ៏សំខាន់; វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់វៀតណាម ព្រមទាំងតួនាទីរបស់ខ្លួនក្នុងអង្គការ និងវេទិកាពហុភាគី រួមទាំងមានបំណងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងវិស័យសិទ្ធិមនុស្ស៕