ការគំរាមកំហែងវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានីម៉ូស្គូ

(VOVWORLD) - មានសិស្សានុសិស្ស មន្ត្រីរដ្ឋការនិងអតិថិជនរាប់ពាន់នាក់ត្រូវជម្លៀសចេញពីអគារចំនួនជាង១០០កន្លែងនៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី នាថ្ងៃទី៥ ខែកុម្ភៈ ដោយសារតែកើតមានការគំរាមកំហែងបំផ្ទុះគ្រាប់បែក។ 

សារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា មានមនុស្សចំនួន២ម៉ឺននាក់នៅរដ្ឋធានីម៉ូស្គូ ត្រូវជម្រៀសក្នុងថ្ងៃទី៥ ខែកុម្ភៈ ដើម្បីអោយកងកម្លាំងសមត្ថកិច្ចបំពេញភារកិច្ច ប៉ុន្តែគេមិនរកឃើញវត្ថុគួរអោយសង្ស័យណាមួយឡើយ។ កាលពីសប្ដាហ៍មុន កងកម្លាំងសមត្ថកិច្ចរុស្ស៊ីក៏ត្រូវបាននាំមនុស្សជម្លៀសចេញពីអគារចំនួន៥៥កន្លែងនៅទីក្រុង Saint Petersburg និងទីក្រុងផ្សេងមួយចំនួនទៀត បន្ទាប់ពីទទួលបានការគំរាមកំហែងប្រហាក់ប្រហែលគ្នាដែរ។ ការគំរាមកំហែងទាំងនេះត្រូវបានផ្ញើរមកតាមអ៊ីមែល ហើយមានរចនាប័ទ្មដូចគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ