កៀរគរអាណិកជនចូលរួមក្នុងការអភិវឌ្ឍន៍បណ្តាញចែកចាយទំនិញវៀតណាមនៅបរទេស

(VOVWORLD) - លោក Nguyen Ngoc My ប្រធានសម្ព័ន្ធក្រុមហ៊ុន VABIS Group និងជាអនុ ប្រធានសមាគមសហគ្រិន វិនិយោគិនបរទេសបានស្នើឲ្យ ចាំបាច់ត្រូវបង្កើនការប្រើ ប្រាស់ធនធានពីអាណិកជននៅតាមប្រទេសផ្សេងៗក្នុងកាឧទ្ទេសនាម ប្រើប្រាស់ ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀតណាមទៅកាន់បរទេស៕

កៀរគរអាណិកជនចូលរួមក្នុងការអភិវឌ្ឍន៍បណ្តាញចែកចាយទំនិញវៀតណាមនៅបរទេស - ảnh 1សិក្ខាសាលាគឺសំដៅស្វែងរកដំណោះស្រាយពន្លឿនពាណិជ្ជកម្មហើយតភ្ជាប់សហគ្រាសវៀតណាមនៅក្នុងនិងក្រៅប្រទេស។
នារសៀលថ្ងៃទី ១ មិថុនា នៅទីក្រុងហូជីមិញ គណៈកម្មាធិការទទួលបន្ទុកជន វៀតណាមនៅក្រៅប្រទេសបានបើកសិក្ខាសាលាស្តីពីការកៀរគរធនធានពីអាណិកជនចូលរួមឧទ្ទេសនាម ប្រើប្រាស់ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀត ណាមនៅបរទេស។ គំរូ និងដំណោះស្រាយជាច្រើនត្រូវបានស្នើឡើង សំដៅជំរុញខ្លាំង ការប្រើប្រាស់ ការឧទ្ទេសនាមផលិតផល និងការអភិវឌ្ឍបណ្តាញចែកចាយ នាំចេញ ទំនិញវៀតណាមទៅកាន់ប្រទេសផ្សេងៗ។
នៅសិក្ខាសាលានេះ បណ្ដាអ្នកជំនាញនិងសហគ្រិនជាអាណិកជនបានចាត់ទុក ថា មានកត្តាជាច្រើនដែលសហគ្រាសវៀតណាមត្រូវយកចិត្តទុកដាក់នៅពេលនាំចេញ ទៅកាន់ទីផ្សារមួយចំនួនលើពិភពលោក ដូចជា បណ្តាញស្វែងរកអតិថិជន; មានអ្នក ជំនាញដែលមានចំណេះដឹងអំពីវប្បធម៌ និងទំនៀមទម្លាប់នៃប្រទេសសាមី; ទាញយក អត្ថប្រយោជន៍ពីបណ្តាញលក់នៃប្រទេសសាមីដើម្បីមានការពិគ្រោះយោបល់អំពីរូប ភាព ខ្លឹមសារ ការរចនា និងម៉ូដែលឲ្យស្របតាមនិន្នាការ; ក៏ដូចជាគួរតែពង្រីក ក្របខ័ណ្ឌអតិថិជនតាមរយៈការតាំងពិព័រណ៍ផលិតផលជាដើម។
លោក Nguyen Ngoc My ប្រធានសម្ព័ន្ធក្រុមហ៊ុន VABIS Group និងជាអនុ ប្រធានសមាគម សហគ្រិន វិនិយោគិនបរទេសបានស្នើឲ្យ ចាំបាច់ត្រូវបង្កើនការប្រើ ប្រាស់ធនធានពីអាណិកជននៅតាមប្រទេសផ្សេងៗក្នុងកាឧទ្ទេសនាម ប្រើប្រាស់ ផលិតផល និងអភិវឌ្ឍបណ្តាញចែកចាយទំនិញវៀតណាមទៅកាន់បរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ