|
ការងារកម្មាភិបាលត្រូវបានរដ្ឋសភាវៀតណាមអនុវត្តម្ចាស់ការស្របច្បាប់ (Image: VNA) |
(VOVworld) – នៅសន្និសីទកាសែតបញ្ចប់សម័យប្រជុំលើកទី ១១ រដ្ឋសភា
វៀតណាមនីតិកាលទី១៣ អគ្គលេខាធិការរដ្ឋសភា លោក Nguyen Hanh Phuc
បានអះអាងថា៖ នៅសម័យប្រជុំលើកនេះ រដ្ឋសភាបានលៃទុកវេលាជាច្រើន
សំរាប់ការកែលំអរការងារកម្មាភិបាល។
«នេះគឺជាការងារដែលត្រូវបានត្រៀមរៀបចំពីមុនរបស់ស្ថាប័នគ្រប់គ្រង
កម្មាភិបាល ប្រកាសដល់មុខសញ្ញាគ្រប់រូបដើម្បីត្រៀមរៀបចំឲ្យការលាលែង
ពី ដំណែង។ យើងបានអនុវត្តតាមការកំណត់ស្តីពីការងារគ្រប់គ្រងលាលែងពី
ដំណែងជ្រើសតាំងកម្មាភិបាលតាមការកំណត់របស់បក្សរដ្ឋនិងរដ្ឋសភា។»
អគ្គលេខាធិការរងរដ្ឋសភាវៀតណាម លោក Le Minh Thong បានវាយ
តំលៃថា៖ ការកែលំអរកម្មាភិបាលជាន់ខ្ពស់ត្រូវបានរដ្ឋសភានីតិកាលទី ១៣
អនុវត្តតាមគោលការណ៍របស់បក្សនិងការកំណត់នៃច្បាប់៕