ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយថៃឡាវនិងវៀតណាមជិតបានសម្រេច

(VOVworld)-សារព័ត៌មានប្រចាំថ្ងៃ “កម្ពុជាថ្មី” នាថ្ងៃទី៣១ធ្នូបានជូនដំណឹងថា ការងារបោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយវៀតណាម ឡាវនិងថៃគឺសម្រេច​
បាន ៨២% ហើយភាគីនានាកំពុងពិភាគ្សានូវចំណុចនៅសេសសល់ ដើម្បីបញ្ចប់ ការងារនេះនាពេលខាងមុខ។ សារព័ត៌មានពោលខាងលើ បានដកស្រង់ពាក្យ សម្តីរបស់លោកស្រីគួយ ពីសី អនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ទទួលបន្ទុក ការងារព្រំដែនកម្ពុជាបានឲ្យដឹងថា រហូតមកដល់ពេលនេះ ការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែនរវាងកម្ពុជាជាមួយប្រទេសវៀតណាម ថៃនិងឡាវគឺទទួល បានលទ្ធផលវិជ្ជមានជាច្រើន​។

        ចំពោះថៃវិញ ភាគីទាំងពីរពុំបានបោះបង្គោលព្រំដែនថ្មីទៀតឡើយគឺប្រើ
ប្រាស់បង្គោលខ័ណ្ឌសីមាចាស់ពីសម័យបារាំង ហើយ ភាគីទាំងពីរបានរកឃើញ
បង្គោលចំនួន៦២/៧៣ និងបង្គោលចំនួន១១ នៅសេសសល់នឹងបានស្វែងរក
នាពេលខាងមុខ។

        ចំពោះឡាវវិញ ការងារបោះបង្គោលព្រំដែន អនុវត្តបាន៨៦%ហើយ។​ក្នុង
ចំណោម បង្គោលព្រំដែនចំនួន១៤៥ រហូតមកដល់ពេលនេះភាគីទាំងពីរបាន
បោះបាន ១២១បង្គោល។

        ចំពោះវៀតណាម ការងារបោះបង្គោលព្រំដែនគឺសម្រេចបាន៨៣,២%។ រហូតមកដល់ពេលនេះ ភាគីទាំងពីរបោះបាន៣១២បង្គោល ហើយបង្គោល ចំនួន៦៣ទៀតនឹងបានកំណត់បោះនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ