ការងារឃោសនាអប់រំត្រូវផ្លាស់ប្តូរថ្មីខ្លាំងដើម្បីសមស្របជាមួយស្ថានភាពជាក់ស្ដែង

ការងារឃោសនាអប់រំត្រូវផ្លាស់ប្តូរថ្មីខ្លាំងដើម្បីសមស្របជាមួយស្ថានភាពជាក់ស្ដែង - ảnh 1
ការងារឃោសនាអប់រំត្រូវផ្លាស់ប្តូរថ្មីខ្លាំងដើម្បីសមស្របជាមួយស្ថានភាពជាក់ស្ដែង

(VOV)_នេះគឺជាសំណូមពរដែល​លោក Vo Van Thuong សមាជិក​ការិយាល័យ
នយោបាយ និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ​បានសង្កត់ធ្ងន់ នៅ
ក្នុងសន្និសីទហ្វឺកហ្វឺនការងារឃោសនាអប់រំ ឆ្នាំ ២០១៦ ​ដែលបានរៀបចំឡើងនាថ្ងៃ
ទី២៩ មិនា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ នៅទីនេះ លោក Vo
Van Thuong បានសង្កត់ធ្ងន់ថា៖ វៀតណាម​កំពុង​ត្រៀមរៀបចំសំរាប់ការបោះឆ្នោត
រដ្ឋសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-
២០​២០ ផ្នែកឃោសនាអប់រំ ក៏កំពុងតាក់តែង​ឯកសារ​ និងអនុវត្តសារចររបស់ការិ
យាល័យនយោបាយ ស្ដីអំពី ការសិក្សារៀនសូត្រ​ ជួយជ្រោមជ្រែង ផ្សព្វផ្សាយ និង
អនុវត្តសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេស។ នេះគឺជាខ្លឹមសារ
សំខាន់ដែលផ្នែកឃោសនាអប់រំត្រូវក្តាប់ជាប់​ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។ 
លោក Vo Van Thuong ស្នើអោយការងារ​ហ្វឹកហ្វឺន​ឃោសនាអប់រំ ត្រូវមានការផ្លាស់
ប្តូរថ្មីទាំងខ្លឹមសារ របៀប និងការ​ពិភាក្សា ​ដើម្បីបំពេញល្អគ្រប់ភារកិច្ចដែលបាន
ប្រគល់ជូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ