ការងារជំនះពុះពារលើផលវិបាកដោយខ្យល់ព្យះលេខ១០នៅតំបន់នានា
(VOVWORLD) -កិតដល់ថ្ងៃទី១៧កញ្ញា ការ ខូចខាតដោយខ្យល់ព្យុះលេខ១០ មានឈ្មោះអន្តរជាតិ ថា Doksuri ដែលបោកបក់លើបណ្តាខេត្តភាគកណ្តាលវៀតណាម ពីខេត្ត Ha Tinh ទៅដល់ខេត្ត Quang Binh នាថ្ងៃទី១៥កញ្ញានោះ គឺបណ្តាលឲ្យមនុស្សចំនួន៩នាក់ត្រូវស្លាប់ ៤នាក់បាត់ខ្លួននិង១១២នាក់ទៀតរងរបួស។
ភ្លៀងធ្លាក់ខ្លាំង ធ្វើឲ្យផ្ទះ១៦៥ពាន់ខ្នង ត្រូវរបើកដំបូល ខូចខាត និងលិចក្នុងទឹក នាវាធំតូច២០០គ្រឿងត្រូវលិចបាត់និង ដំណាំរងកាខូចខាតយ៉ាងធ្ងន់ធ្ងរ។
ការងារជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះលេខ១០ |
ខេត្ត Ha Tinh កំពុងប្រមូលកម្លាំងរួមជាមួយប្រជាជនជំនះពុះពារ លើ ផលវិបាក ដោយព្យុះ Doksuri បណ្តាលឡើង។ ក្នុងនោះ ជួយប្រជាជនស្ថិរភាពជីវភាពរស់នៅ មិនទុកឲ្យប្រជាជនខ្វះខាតស្បៀងអាហារ ជួសជុលសាលារៀនសម្រាប់សិស្សានុសិស្សចូល រៀនឡើងវិញ និងបោសសំអាតបរិស្ថាន។
ខេត្ត Quang Binh ជាខេត្តរងផលប៉ះពាល់ខ្លាំងបំផុតអំពីបណ្តាញអគ្គិសនី ដោយសារព្យុះ Doksuri។ លោក Nguyen Thanh អគ្គនាយករងក្រុមហ៊ុនអគ្គិសនី ភាគកណ្តាលវៀតណាមបានឲ្យដឹងថា៖
“តាមរយៈការជំនះពុះពារ បច្ចុប្បន្នគឺទីរួមស្រុកបានមានអគ្គិសនីឡើងវិញហើយ។ ឥឡូវ យើងខ្ញុំកំពុងជួសជុលនៅមូលដ្ឋានផលិតកម្មមួយចំនួន។ ព្រោះថា មូលដ្ឋានផលិត កម្មមិនទាន់ដំណើរការសកម្មភាពឡើងវិញនៅឡើយ។ ហេតុដូច្នេះ ពេលដែលដំណើរការ ឡើងវិញគឺពលានុភាពនឹងគ្រប់គ្រាន់១០០%ដែរ”៕