(VOV) – សន្និសីទជាន់ខ្ពស់អាស៊ី-អឺរ៉ុបលើកទី ៩ (ASEM-៩) ដែលសាធារណៈ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវទទួលរៀបចំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី
៥ ដល់ទី ៦ វិច្ឆិកា។ ដោយប្រធានបទ “ចំណងមិត្តភាពដើម្បីសន្តិភាពដៃគូរ
ដើម្បីភាពសម្បូរុងរឿង” បណ្ដាថ្នាក់ដឹកនាំនៅអាស៊ីនិងអីរ៉ុបនឹងពិភាក្សារ
រាល់បញ្ហាតំបន់និងអន្តរជាតិ ដូចជា៖ សន្តិសុខស្បៀងអាហារនិងថាមពល កិច្ចសហប្រតិបត្តិការលើវិស័យ វប្បធម៌-សង្គម ការអភិវឌ្ឍន៍ចីរភាព និងទិស
ដៅអភិវឌ្ឍន៍របស់ ASEM នាអនាគត។ ក្នុងសន្និសីទនេះ សេចក្តីថ្លែងការ
របស់ប្រធាន ASEM-៩ និងសេចក្តីថ្លែងការវៀងច័ន្ធស្តីពីការបង្កើនកិច្ច
សហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឃន៍ នឹងត្រូវបានអនុម័ត្ត។ ព្រឹត្តិការណ៍នេះគឺជាឱកាសល្អ ដើម្បីប្រទេសឡាវលើក កំពស់តួនាទី
និងគិត្យានុភាពរបស់ខ្លួនក្នុងតំបន់ឲ្យខ្លាំងក្លាថែមទៀត។ ឆ្លើយសំណួរ
អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅឡាវ ប្រធាននាយកដ្ឋាន
សារព័ត៌មាន ចំណុះក្រសួងការបរទេសឡាវ លោក Sinthong Chitnhothinh បាន
ឲ្យដឹងថា៖ ដល់ឥឡូវនេះ រាល់ការងារត្រៀមរៀបចំសំរាប់ ASEM-៩ ត្រូវបាន
សម្រេច រដ្ឋាភិបាលនិងប្រជាជនឡាវត្រៀមខ្លួនជាស្រេច រៀបចំសន្និសីទ
លើកនេះ ប្រកបដោយជោគជ័យ៕
|
បណ្ដាថ្នាក់ដឹកនាំនៅអាស៊ីនិងអីរ៉ុបនឹងពិភាក្សាររាល់បញ្ហាតំបន់និងអន្តរជាតិ (Image: Internet) |