ការងារត្រៀមរៀបចំការបោះឆ្នោតនៅទូទាំងប្រទេសបានធានាដំណើរការតាមកាលវិភាគដែលបានកំណត់
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែមីនា នៅទីក្រុងហាណូយ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៤ នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ដែលជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានមានឲ្យដឹងថា រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំការបោះឆ្នោតទូទាំងប្រទេសបាននិងកំពុងដំណើរការស្របតាមច្បាប់។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ Đ.X/thanhtra.com.vn) |
ក្នុងកិច្ចប្រជុំនេះ លោកស្រីប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានក្រើនរំលឹកថា ការងារដែលត្រូវធ្វើនាពេលខាងមុខគឺកសាងសេណារីយ៉ូបង្ការ ទប់ស្កាត់ជំងឺកូវីដ - ១៩, គ្រប់គ្រងសុវត្ថិភាពអនាម័យចំណីអាហារនិងបង្កើតសេណារីយ៉ូមួយស្តីពីការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិដែលអាចកើតឡើងនៅពេលដំណើរការបោះឆ្នោតជាដើម៖ “ការបញ្ជាណែនាំឲ្យបង្កើតក្រុមបោះឆ្នោតនិងហ្វឹកហាត់ការបោះឆ្នោតក៏ដូចជាការដោះស្រាយពាក្យបណ្តឹងតវ៉ាកំពុងត្រូវបានអនុវត្ត ហើយនាពេលអនាគត គួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត។ ជាពិសេសបន្ទាប់ពីការពិគ្រោះយោបល់លើកទី ៣ ទំនងជានឹងកើតមានឡើងពាក្យបណ្តឹងតវ៉ា តាមនោះត្រូវប្រតិបត្តិការដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់។ ចំពោះ មូលដ្ឋានចង់ដំណើការបោះឆ្នោតមុនពេលកំណត់ បើយោងតាមច្បាប់ស្តីពីការបោះឆ្នោត គឺការបោះឆ្នោតមុនពេលកំណត់ដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតផ្តល់ការសម្រេចចិត្ត”។
បន្ទាប់ពីកិច្ចប្រជុំនេះរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធនានា នឹងផ្តល់ការណែនាំលំអិតដល់ខេត្តក្រុងអំពីបញ្ហាដែលមិនទាន់ច្បាស់លាស់ ដើម្បីអនុវត្តន៍ការងារត្រៀមរៀបចំការបោះឆ្នោតឲ្យបានល្អបំផុត៕