ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ បាន​ប្រព្រឹត្តិទៅប្រកបដោយប្រជាធិបតេយ្យ ត្រឹមត្រូវតាមកាលកំណត់

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែមីនាក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤ សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Nguyen Hanh Phuc បានថ្លែងរបាយការណ៍ ស្តីពីការអនុវត្តការងារបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ។
ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតសមាជិកសភានីតិកាលទី ១៥ បាន​ប្រព្រឹត្តិទៅប្រកបដោយប្រជាធិបតេយ្យ ត្រឹមត្រូវតាមកាលកំណត់ - ảnh 1សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Nguyen Hanh Phuc 

តាមនោះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានអនុវត្តន៍ការងារត្រៀមរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភា; បញ្ជាណែនាំការងារបោះឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ ដែលបានដាក់ចេញ ដោះស្រាយបញ្ហាដែលកើតមានឡើងឲ្យទាន់ពេលវេលា សំដៅធានាថាការបោះឆ្នោតប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ ទាក់ទងនឹងកាងារត្រៀមរៀបចំកម្មាភិបាលចូលរួមឈរឈ្មោះជាសមាជិកសភា
នីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ សម្រាប់អាណត្តិ ២០២១-២០២៦ នោះ សមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Nguyen Hanh Phuc បានឲ្យដឹងថា៖ “កាងារត្រៀមរៀបចំកម្មាភិបាលចូលរួមឈរឈ្មោះត្រូវបានអនុវត្តន៍យ៉ាងប្រុងប្រយ័ត្ន ធានាស្របតាមដំណើរការជ្រើសតាំង និងឧទ្ទេសនាមបេក្ខជន។ ក្នុងដំណើការពិគ្រោះយោបល់ ត្រូវផ្ដោតសំខាន់លើរចនាសម្ព័ន្ធសមាជិកសភា តំណាងក្រុមប្រឹក្សាប្រជាជានគ្រប់ជាន់ថ្នាក់ ព្រមទាំងធានាអត្រាបេក្ខនារី បេក្ខជនវ័យក្មេង បេក្ខជនជាជនជាតិភាគតិច ដែលមានសមត្ថភាពជំនាញខ្ពស់ ហើយតំណាងឲ្យគ្រប់ស្រទាប់វណ្ណៈសង្គម។ គិតដល់ថ្ងៃទី ១៩ ខែមិនា ឆ្នាំ ២០២១ បេកជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកសភាមានចំនួន សរុប ១០៨៤ នាក់ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ