ការងារត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តអាណត្តិ២០១៦-២០២១
|
ការងារត្រៀមរៀបចំអោយការបោះឆ្នោតសមាជិកសភានីតិកាលទី១៤និងក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្តអាណត្តិ២០១៦-២០២១នៅតំបន់នានា |
(VOV)_នាថ្ងៃទី២៧មេសា ក្រុមការងារនៃគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត ដោយអនុប្រធានរដ្ឋ និងជាអនុប្រធានគណៈកម្មាធិការ លោកស្រី Dang Thi
Ngoc Thinh បានអញ្ជើញទៅត្រួតពិនិត្យ ឃ្លាំមើលការងារត្រៀមរៀបចំបោះឆ្នោត
សមាជិកសមាជិកាសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១នៅខេត្ត Nam Dinh ( ភាគខាងជើងវៀតណាម) ។ អនុប្រ
ធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានវាយតំលៃខ្ពស់ខេត្ត Nam Dinh បាន
ម្ចាស់ការ សកម្ម អនុវត្តព្រមៗគ្នា តាមការកំណត់របស់ច្បាប់ ចំពោះការងារត្រៀម
រៀបចំបោះឆ្នោតខាងមុខនេះ។ អនុប្រធានរដ្ឋ ក៏បានក្រើនរំលឹកថា៖ នាពេលខាង
មុខនេះ ខេត្តត្រូវបន្តធ្វើល្អ ការងារឃោសនា ដើម្បីប្រជាជនប្រជាជនយល់ដឹង
បន្ថែមអំពីសិទ្ធិរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ខំប្រឹងប្រែងអ្នកបោះឆ្នោត ១០០% ក្នុងខេត្តបានទៅបោះឆ្នោត។ នាថ្ងៃនេះដែរ អនុប្រធានរដ្ឋ លោក
ស្រី Dang Thi Ngoc Thinh ក៏បានអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមរៀបចំបោះ
ឆ្នោតនៅខេត្ត Thai Binh ផងដែរ។
ក៏ក្នុងថ្ងៃទី២៧ មេសា តំបន់ជាច្រើនក្នុងទូទាំងប្រទេស បានអនុវត្តផែនការ
ជួបប្រាស្រ័យអ្នកបោះឆ្នោត ។ នៅសន្និសីទជួបសន្ទនាជាមួយបេក្ខជនជាសមា
ជិកសភា នីតិកាលទី១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត Lai Chau អាណត្តិ ២០១៦-២០២១ បណ្ដាអង្គសន្និសីទបានជូនដំណឹងអំពីខ្លឹមសារនានា
អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចរបស់ខេត្ត ណែនាំកសាងកម្មវិធីធ្វើសកម្មភាព
ដើម្បីអនុវត្តសិទ្ធិចលនាបោះឆ្នោត ឯកភាពបង្កើតផែនការ និងពេលវេលាជួប
ប្រាស្រ័យជាមួយអ្នកបោះឆ្នោត។
នាថ្ងៃទី២៧មេសា គណៈកម្មាធិការបោះឆ្នោតខេត្ត Kun Tum បានប្រកាស
បញ្ជីរាយនាមជាផ្លូវការ បណ្ដាបេក្ខជនសមាជិកសភា នីតិកាលទី១៤ និងក្រុម
ប្រឹក្សាប្រជាជនខេត្ត ហើយជូនដំណឹងអំពីមណ្ឌលបោះឆ្នោតចំនួន១៣នៅក្នុងខេត្ត។
ក៏ក្នុងថ្ងៃនេះដែរ គណៈកម្មាធិការរណសិរ្យមាតុភូមិវៀតណាមខេត្ត Phu Yen បាន
រៀបចំជំនួបប្រាស្រ័យបេក្ខជនសមាជិកសភា និងក្រុមប្រឹក្សាប្រជាជន អនុវត្តផែន
ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ដើម្បីចលនាបោះឆ្នោត។ នាបច្ចុប្បន្ន ការ
ងារត្រៀមរៀបចំអោយការបោះឆ្នោត សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រ
ជាជនថ្នាក់ខេត្ត អាណត្តិ ២០១៦-២០២១ កំពុងបានអនុវត្តយ៉ាងសកម្មនៅតំបន់
ទាំងឡាយក្នុងទូទាំងប្រទេសវៀតណាម៕