ការងារធ្វើជាង១០០០កន្លែងសំរាប់និស្សិតក្នុងទិវាបុណ្យ៖សម្ភាសន៍-ជ្រើសរើសបុគ្គលិកឆ្នាំ២០១៥
|
ការងារធ្វើជាង១០០០កន្លែងសំរាប់និស្សិតក្នុងទិវាបុណ្យ៖សម្ភាសន៍-ជ្រើសរើសបុគ្គលិកឆ្នាំ២០១៥ |
(VOV)_ចំណុចសំខាន់នៃទិវាបុណ្យ៖សម្ភាសន៍-ជ្រើសរើសបុគ្គលិកឆ្នាំ២០១៥
ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត
ណាម)គឺកម្មវិធី៖ សម្ភាសន៍សាកល្បង-ជោគជ័យពិត។ និស្សិតរាប់រយនាក់ បាន
ចូលរួមការសម្ភាសន៍ពិសោធ ជាមួយអ្នកជំនាញការចំនួន២៥នាក់ក្នុងវិស័យជ្រើស
រើសបុគ្គលិក របស់អង្គភាពអាជីវកម្មធំៗនៅវៀតណាម ដើម្បីពីនោះ សុក្រិតសំណុំ
ឯកសារ ក៏ដូចជារបៀបឆ្លើយសម្ភាសន៍យ៉ាងម៉េចមានគេមានចំណាប់អារម្មណ៍។
ជាពិសេស ក្នុងឱកាសនេះ ទិវាបុណ្យក៏នាំមកនូវឱកាសធ្វើការចំនួន១០០០កន្លែង
សំរាប់និស្សិតទៀតផង។ មិត្ត Nguyen Thi Quynh Hoa និស្សិតនៃមហាវិទ្យាល័យ
Sai Gon បានអោយដឹងថា៖
“ ខ្ញុំឃើញថា៖នេះគឺជាកម្មវិធីមានផលប្រយោជន៍ជាច្រើន។ ខ្ញុំមកដល់ទីនេះដើម្បី
ស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍ និងបំពេញបន្ថែមចំណេះដឹងក្នុងពេលទៅដាក់
ពាក្យសុំការងារធ្វើ៕”