ការងារធ្វើឥតបង់ថ្លៃសំរាប់ពលករនៅទីក្រុងហាណូយ

ការងារធ្វើឥតបង់ថ្លៃសំរាប់ពលករនៅទីក្រុងហាណូយ - ảnh 1
ពិគ្រោះយោបល់ការងារធ្វើសំរាប់ពលករ

(VOVworld) - ក្នុងឆ្នាំ២០១៦ មជ្ឈមណ្ឌលឧទ្ទេសនាមការងារធ្វើក្រុងហាណូយ នឹង
បង្កើនការតភ្ជាប់ជាមួយអង្គភាពអាជីវកម្មជាច្រើន សំដៅបង្កើតបន្ថែមការងារធ្វើឥត
បង់ថ្លៃរាប់ពាន់ សំរាប់ពលករ។ជាក់ស្ដែង មជ្ឈមណ្ឌលនេះនឹងរៀបចំ វគ្គឧទ្ទេសនាម
ការងារធ្វើជាង១០០វគ្គនៅខ័ណ្ឌ ស្រុកនានាដែលមានទីផ្សារពលករ អភិវឌ្ឍន៍។
លោកស្រី Vu Thi Thanh Lieu នាយិការងមជ្ឈមណ្ឌលឧទ្ទេសនាមការងារ ធ្វើក្រុង
ហាណូយ បានឲ្យដឹងថា៖
“យើងខ្ញុំនឹងជំរុញខ្លាំងថែមទៀតនូវការងារពិគ្រោះយោបល់សំរាប់ពលករនៅវគ្គ
ឧទ្ទេសនាមការងារធ្វើនោះ តាមដានពលកររហូតដល់គេមានការងារធ្វើ។ព្រមទាំង
ជួយឧបត្ថម្ភអង្គភាពអាជីវកម្មជ្រើសពលករផងដែរ ធ្វើយ៉ាងម៉េចដើម្បីអង្គភាព
អាជីវកម្មជ្រើសរើសបាននូវពលករ នាំមកនូវលទ្ធផលល្អបំផុតសំរាប់ទាំងអង្គភាព
 អាជីវកម្មផងនិងពលករទៀតផង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ