ការងារបណ្ដុះបណ្ដាល បំប៉ន់កម្មាភិបាលផ្សាភ្ជាប់ជាមួយការកសាងបក្ស
|
សមាជិកការិយាល័យនយោបាយ លោក Le Hong Anh |
(VOV)_សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាបក្ស លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖ ការងារបណ្ដុះបណ្ដាលបំប៉ន់
កម្មាភិបាលផ្សាភ្ជាប់ជាមួយការកសាងបក្ស។ នៅក្នុងពិធីបើកបវេសន កាល ឆ្នាំសិក្សាថ្មី ២០១៤-២០១៥ នៃសាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញ នាព្រឹកថ្ងៃទី១២ កញ្ញា នៅរដ្ឋធានីហាណូយ។
ថ្លែងមតិនៅទីនេះ លោក Le Hong Anh បានចាត់ទុកថា៖ ក្រោយរយៈពេល ៣០ឆ្នាំផ្លាស់ប្តូរថ្មី បុព្វហេតុបដិវត្តន៍វៀតណាមទទួលបានសមិទ្ធិដ៏ធំធេងជាច្រើន មានអត្ថន័យប្រវត្តិសាស្ត្រ។ ប៉ុន្តែ សភាពការណ៍នៅក្នុងនិងក្រៅប្រទេសក៏ បាន ដាកចេញការលំបាក សាកល្បងជាច្រើនដែរ។ ដូច្នេះ ការបណ្ដុះបណ្ដាលប្រភព
ធនធានមនុស្ស ដើតួនាទីដ៏សែនសំខាន់ ជាពិសេសគឺជួរកម្មាភិបាល ថ្នាក់ដឹកនាំ។
លោក Le Hong Anh បានអះអាងថា៖
“ ជួរកម្មាភិបាលនេះត្រូវបានបំប៉ន់ ហាត់ពត់លត់ដំយ៉ាងម៉តចត់ ដើម្បីក្លាយទៅជាអ្នកមានទឹកចិត្តផង មានទេពកោសលផង និងសិលធម៌ផង មានគ្រប់សមត្ថ
ភាពទទួលរាប់រងភារកិច្ចធំធេង ស្មុគ្រស្មាញ ក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូ
បនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិ៕”