ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់

(VOVWORLD) - នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតខេត្ត Long Anh បានលើកមតិជាច្រើនទាក់ ទិនដល់កិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ ការងារប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ បទល្មើសគ្រឿងញៀន និងការប្រើប្រាស់កសិផល ជាដើម។
ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ឆ្លើយសំណួររបស់អ្នកបោះឆ្នោត (រូបថត៖ TTXVN) 

  នាថ្ងៃទី១៣ ខែតុលា គណៈប្រតិភូសមាជិកសភាមណ្ឌល Long An ដឹកនាំ ដោយឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក Duc Hue និង ស្រុក Ben Luc ខេត្ត Long An មុនពេលប្រព្រឹត្តទៅសម័យប្រជុំលើកទី៨ រដ្ឋសភា នីតិកាលទី១៤។

        នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតខេត្ត Long Anh បានលើកមតិជាច្រើនទាក់ ទិនដល់កិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ ការងារប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ បទល្មើសគ្រឿងញៀន និងការប្រើប្រាស់កសិផល ជាដើម។

        ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានកត់សម្គាល់ការចូលរួម ផ្ដល់មតិរបស់អ្នកបោះឆ្នោត។ លោកបានអះអាងថា ការងារប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយបាននិងកំពុងត្រូវបានបក្សនិងរដ្ឋាភិបាលជំរុញយ៉ាងខ្លាំងក្លា ហើយ ទទួលបានការគាំទ្រពីប្រជាជនផងដែរ។ នាពេលថ្មីៗនេះ រឿងក្ដីអំពើពុករលួយ ធ្ងន់ធ្ងរមួយចំនួនត្រូវបានយកទៅជំនុំជំរះយ៉ាងម៉ឺងម៉ាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ