ការងារផែនការមេជាតិចាំបាច់ត្រូវពង្រីកសក្តានុពលខុសប្លែក ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់ប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទវាយតម្លៃពីការងារផែនការមេជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

ការងារផែនការមេជាតិចាំបាច់ត្រូវពង្រីកសក្តានុពលខុសប្លែក ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់ប្រទេសជាតិ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅសន្និសីទ។ (រូបថត៖ TTXVN)

នេះជាលើកដំបូងហើយ ដែលវៀតណាមអនុវត្តន៍ផែនការមេនៅថ្នាក់ជាតិ ដើម្បីវាយតម្លៃស្ថានភាពឡើងវិញឲ្យ បានជាក់ស្ដែង ទូលំទូលាយ តាមនោះ ស្នើទិសដៅសម្រាប់ការរចនានិងរៀបចំឡើង វិញនូវលំហអភិវឌ្ឍរបស់ប្រទេសជាតិ បើកចេញលំហអភិវឌ្ឍថ្មី ឱកាសអភិវឌ្ឍថ្មី និង កម្លាំងចលករអភិវឌ្ឍថ្មី ដើម្បីសម្រេចបានគោលដៅថា នៅឆ្នាំ២០៤៥ វៀតណាមនឹង ក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលខ្ពស់។ អញ្ជើញថ្លែងមតិនៅ សន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

“ការធ្វើផែនការមេត្រូវតែមានការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យ ជាយុទ្ធសាស្ត្រ។ កម្លាំងចលករកើតចេញពីការច្នៃប្រឌិត។ ការត្រិះរិះប្រកបដោយភាព ច្នៃប្រឌិតនេះបានបង្កើតទាំងធនធានផងនិងកម្លាំងចលករផង។ ចក្ខុវិស័យយុទ្ធសាស្ត្រ គឺធ្វើយ៉ាងណាដើម្បីផែនការមេអាចចង្អុលបង្ហាញពីសក្តានុពលខុសប្លែក ឱកាសលេច ធ្លោ និងគុណសម្បត្តិប្រកួតប្រជែង ដូច្នេះយើងអាចមានដំណោះស្រាយ ប្រកាន់ខ្ជាប់វា ដើម្បីពង្រីកធនធានផ្ទៃក្នុង ព្រោះធនធានផ្ទៃក្នុងជាមូលដ្ឋានគ្រឹះ ជាយុទ្ធសាស្ត្រយូរ អង្វែង ដែលមានសារៈសំខាន់ណាស់។ ហើយធនធានខាងក្រៅគឺជាជំហានលោត ផ្លោះ។ ដូច្នេះតើធ្វើដូចម្តេចដើម្បីកៀរគរធនធានសម្រាប់ការអនុវត្តផែនការ ហើយលទ្ធ ភាពអនុវត្តនៃផែនការមេយ៉ាងដូចម្ដេច? នេះក៏ជាកិច្ចការដ៏លំបាកដែរ ប៉ុន្តែកាន់តែ លំបាក កាន់តែស្មុគស្មាញ យើងកាន់តែត្រូវពង្រីកប្រជាធិបតេយ្យ កៀរគរប្រាជ្ញា សមូហភាព ហើយសម្រេចចិត្តដោយសំឡេងភាគច្រើន”។
លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា ផែនការមេគួរតែកំណត់ឧស្សាហកម្ម សំខាន់ៗឲ្យបានច្បាមជាប់នឹងស្ថានភាពជាក់ស្តែង លក្ខខណ្ឌ និងកាលៈទេសៈប្រទេស រួមទាំងវិស័យកសិកម្ម; ឧស្សាហកម្មគ្រឹះនានាដូចជា ឧស្សាហកម្មកែច្នៃ ផលិត ឧស្សាហកម្មវត្ថុធាតុដើម ឧស្សាហកម្មថាមពលកកើតឡើងវិញ ថាមពលស្អាត; សេវា កម្មដូចជា ភស្តុភារកម្ម សេវាកម្មប្រើប្រាស់ ធនាគារ ហិរញ្ញវត្ថុ ពាណិជ្ជកម្មអេឡិច ត្រូនិក ឧស្សាហកម្មវប្បធម៌ ជាដើម។ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហានៃ ការពង្រីកលំហអភិវឌ្ឍ រួមមាន លំហក្រោមដី លំហសមុទ្រ និងលំហអាកាស; អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចពេលយប់; អភិវឌ្ឍលំហវប្បធម៌ដោយផ្សាភ្ជាប់នឹងវិស័យទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ