ការងាររៀបចំការបោះឆ្នោតកំពុងត្រូវបានអនុវត្តតាមច្បាប់
|
ការងាររៀបចំការបោះឆ្នោតកំពុងត្រូវបានអនុវត្តតាមច្បាប់ (Image: VNA) |
(VOVworld) – ការងារត្រៀមរៀបចំឲ្យការបោះឆ្នោតសមាជិកសភារវៀតណាម
នីតិកាលទី ១៤ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦
-២០២១ កំពុងត្រូវបាន អនុវត្តយ៉ាងសកម្មនិងស្របច្បាប់។ វាយតំលៃអំពីការ
ងារត្រៀមរៀបចំការបោះឆ្នោតក្នុងរយៈ ពេលកន្លងទៅ ប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានចាត់ទុក ថា៖
«បណ្ដាការងារដូចជាការបង្កើតអង្គការទទួលបន្ទុកការបោះឆ្នោតនិង
ផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតការរៀបចំជំនួបប្រាស្រ័យជាមួយអ្នកបោះ
ឆ្នោតដើម្បីបណ្ដាបេក្ខជនអនុវត្តសិទ្ធិឃោសនាចលនាបោះឆ្នោតការឃ្លាំមើល
និងត្រួតពិនិត្យការងាររៀបចំការបោះឆ្នោត ក៏ដូចជាការដោះស្រាយពាក្យ
ប្តឹងតវ៉ាទាក់ទិនដល់បញ្ហានេះត្រូវបានអនុវត្តដ៏ត្រឹមត្រូវនិងគ្រាប់គ្រាន់ ។
ការងារឃោនាអប់រំផ្សព្វផ្សាយព័ត៌មានធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងរយៈ
ពេលប្រព្រឹត្តទៅការបោះឆ្នោតត្រូវបានអនុវត្តតាមការកំណត់ផងដែរ។
រហូតមកដល់ពេលនេះ យើងមិន ទាន់រកឃើញការរំលោភលើច្បាប់ណាមួយឡើយ៕»