ការងារសង្គមកិច្ចបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃតំបន់ព្រំដែនវៀតណាម-កម្ពុជា
(VOVworld) - ដើម្បីរួមចំណែកបង្កើនចំណងមិត្តភាពសាមគ្គីភាពរវាងប្រទេសទាំង
ពីរវៀតណាមនិងកម្ពុជា តំបន់សឹករងខេត្ត Long An ភាគខាងត្បូងវៀតណាមបាន
សហការរៀបចំការពិនិត្យព្យាបាលជំងឺនិងផ្ដល់ថ្នាំសង្កូរសំរាប់ប្រជាជននៅឃុំ ចាម
ស្រុកត្របែក ខេត្តព្រៃវែង និងឃុំ កុយត្របែក ទីក្រុងស្វ័យរៀង ខេត្ត ស្វាយរៀង
របស់កម្ពុជា។នេះជាឃុំក្រីក្រចំនួន២ ជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំ
បាកលំបិនជាច្រើន សេដ្ឋកិច្ចសង្គមអភិវឌ្ឍន៍យឺតយ៉ាវ មូលដ្ឋានសុខាភិបាលក៏
ដូចជាការរក្សាអនាម័យ បង្ការប្រឆាំងអាសន្នរោគរបស់ប្រជាជននៅមានកំហិត
ជាច្រើន។តំបន់សឹករងខេត្ត Long An បានពិនិត្យជំងឺ ផ្ដល់ថ្នាំសង្កូរដោយឥតគិត
ថ្លៃនិងជូនអំណោយសំរាប់អ្នកមានជំងឺក្រីក្រជាង៦០០នាក់។សកម្មភាពនេះមិន
ត្រឹមតែមានអត្ថន័យមនុស្សធម៌ សុប្បរសធម៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែក
ពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រជា
ជននៃប្រទេសទាំងពីរវៀតណាម-កម្ពុជាទៀតផង៕