ក្រុងហាណូយនិងម៉ូស្គូបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន


ក្រុងហាណូយនិងម៉ូស្គូបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1
ក្រុងហាណូយនិងម៉ូស្គូបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន (VNP)


        Vovworld-នាថ្ងៃទី២២តុលាថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង​ហាណូយ
បានជួបសន្ទនាជាមួយគណៈប្រតិភូខេត្តម៉ូស្គូ (សហព័ន្ធរុស្ស៊ី)ដឹកនាំ​ដោយ​អភិបាល​
Andrei Vorobyov។ នៅពិធីទទួលជួបសន្ទនានេះ ប្រធានគណៈ​កម្មាធិការប្រជាជន
ទីក្រុងហាណូយលោក ​Nguyen The Thao មានបំណងនា​ពេលខាងមុខខេត្តម៉ូស្គូនិង
ក្រុងហាណូយបន្តមានបន្ថែមកិច្ចសហប្រតិបត្តិការអំពី​វិទ្យាសាស្ត្រពាណិជ្ជកម្ម
សេដ្ឋកិច្ចអប់រំ។

        រីឯលោក Andrei Vorobyov បានឲ្យដឹងថា ភាគីរុស្ស៊ីគាំទ្រនិងបង្កលក្ខណៈ​សំរាប់
គំរោងការណ៍របស់អង្គភាពអាជីវកម្មវៀតណាមវិនិយោគចូលមកខេត្តម៉ូស្គូ មាន
បំណងជំរុញគំរោងការណ៍អគ្គិសនីនុយគ្លេអ៊ែ Ninh Thuan បង្កើនកិច្ច​សហប្រតិបត្តិការ
លើវិស័យចម្រាញ់ប្រេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ