ក្រុងហាណូយរៀបចំកម្មវិធីកម្សាន្តសម្រាប់កុមារ

ក្រុងហាណូយរៀបចំកម្មវិធីកម្សាន្តសម្រាប់កុមារ - ảnh 1
កម្មវិធីកម្សាន្តសម្រាប់កុមារ


(VOVworld)-ក្នុងឱកាសបុណ្យតេតកុមារថ្ងៃទី១មិថុនា នាថ្ងៃទី២៨និងទី២៩ឧសភា
នៅសារ មន្ទីជនជាតិវិទ្យាវៀតណាម បានប្រព្រឹត្តទៅកម្មវិធី “រួមគ្នាលេងល្បែងប្រជា
ប្រិយនៃបណ្តា ប្រទេសអាស៊ីអាគ្នេយ៍” ដែលទាក់ទាញការចូលរួមរបស់ប្អូនៗកុមារ
ជាច្រើនកុះករ។ ដោយ សកម្មភាពសម្បូរបែបដូចជា សម្តែងសម្លៀកបំពាក់ជនជាតិ
និងធ្វើប្រដាប់ប្រដាលេងកំសាន្តជាដើម ប្អូនៗកុមារនិងភ្ញៀវចូលរួមនឹងបានទស្សនា
បរិយាកាសវប្បធម៌សម្បូរបែបរបស់វៀតណាម និងប្រទេសជាច្រើនក្នុងតំបន់។ ប្អូន
Chu Tuan Linh នៅទីក្រុងហាណូយបានឲ្យដឹងថា៖

“ប្អូនឃើញថា សកម្មភាពនេះប្រកបអត្ថប្រយោជន៍ណាស់ ដែលពោរពេញទៅ
ដោយល្បែង ប្រជាប្រិយដូចជា ដើរនៅលើសសរ ល្បែងទាញព្រ័ត្រឬគូររូប។​តាមនោះជួយឲ្យប្អូនយល់ បន្ថែមនូវលក្ខណៈវប្បធម៌ជនជាតិខ្លួននិងប្រទេសក្នុង
តំបន់អាស៊ីអាគ្នេយ៍”។

        ក្នុងពេលជាមួយគ្នានោះ ការតាំងពិព័រណ៍គំនូរពិសេសសម្រាប់កុមារដោយ
មានឈ្មោះ ថា “កុមារគូរគំនូរ” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ឧសភានៅទីក្រុង
ហាណូយ។ រូបថតជិត៣០ ផ្ទាំងដោយប្អូនៗកុមារនៅទីក្រុងហាណូយគូរត្រូវបាន
តាំងបង្ហាញនិងឧទ្ទេសនាមនៅក្នុងការ តាំងពិព័រណ៍នេះ។ វិចិត្រករ Nguyen
Hong Phuong បានចែករំលែកថា ៖

“នេះជាឱកាសគូសសញ្ញានូវអនុស្សាវរីយ៍សម្រាប់ប្អូនម្នាក់ៗ នៅពេលដែលចូល
រួមការគូរគំនូរ។​ទាំងអស់នេះបានបង្កើតឡើងរូបគំនូរស្អាតប្លែកគួរឲ្យស្រឡាញ់។
តាំងពិព័រណ៍នេះ ពិត ជានាំនូវមកការចាប់អារម្មណ៍សម្រាប់ប្អូនៗជាមិនខាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ