ក្រិច៖ ក្រុមឆ្វេងនិយម OLA ទទួលខុសត្រូវចំពោះករណីបំផ្ទុះគ្រាប់បែក នៅអាតែន
(VOVWORLD) - នាថ្ងៃទី២៧ ធ្នូ ក្រុមឆ្វេងនិយមយកឈ្មោះ “កម្លាំង
ទាហានប្រជាជន” (OLA) បានទទួល ខុសត្រូវចំពោះករណីបំផ្ទុះ
គ្រាប់បែកនៅខាងក្រៅតុលាការមួយនៅរដ្ឋធានីអាតែន របស់ក្រិច
នាថ្ងៃទី២២ ធ្នូ ដែលបង្កឡើងការខូចខាតខាងសម្ភារៈ តែប៉ុណ្ណោះ។
ប៉ូលីសស៊ើបអង្កេតកន្លែងកើតហេតុករណីបំផ្ទុះគ្រាប់បែកនៅក្រុង អាតែន នាថ្ងៃទី២២ ធ្នូ (រូបថត៖ Xinhua/TTXVN)
|
នាថ្ងៃទី២៧ ធ្នូ ក្រុមឆ្វេងនិយមយកឈ្មោះ “កម្លាំងទាហានប្រជាជន” (OLA) បានទទួល ខុសត្រូវ
ចំពោះករណីបំផ្ទុះគ្រាប់បែកនៅខាងក្រៅតុលាការមួយនៅរដ្ឋធានីអាតែន របស់ក្រិច នាថ្ងៃទី២២ ធ្នូ
ដែលបង្កឡើងការខូចខាតខាងសម្ភារៈ តែប៉ុណ្ណោះ។ ករណីវាយប្រហារនេះកើតផ្ទុះឡើងក្នុងកាលៈ
ទេសៈដែលកើតមាន ឡើងការរិះគន់មួយចំនួនតម្រង់ទៅលើការរឹបអូសទ្រព្យសម្បត្តិដើម្បីទូទាត់
បំណុលចំពោះមនុស្សម្នាដែលមានប្រាក់កម្ចីអូសបន្លាយក្នុងរយៈពេលជាច្រើននៅធនាគារនានា
របស់ក្រិច។ OLA ចាត់ទុកថា តុលាការក្រិចមិនគាំទ្រការសាក ល្បងខាងគតិយុត្តតម្រង់ទៅលើ
គោលនយោបាយកាត់បន្ថយប្រាក់ចំណូលនិង បង្កើនពន្ធរបស់រដ្ឋាភិបាល ដែលត្រូវបានដំណើរ
ការតាមកម្មវិធីសង្គ្រោះខាង ហិរញ្ញវត្ថុចំពោះក្រិច។ ដោយហេតុនេះ OLA ប្រកាសថា ករណីបំផ្ទុះ
នេះជាចំណែកមួយក្នុងការតស៊ូប្រយុទ្ធរបស់ក្រុមនេះប្រឆាំងនឹងសមភាពតាម បែបមូលធននិយម
នៅក្រិច៕