ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ - យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ

(VOVWORLD) - យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកនេះគឺជាយុទ្ធនាការធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការចាក់វ៉ាក់សាំងនៅវៀតណាម។ 
ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ - យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ - ảnh 1ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដូសទី ២ នៅមន្ទីរពេទ្យកុមារខេត្ត Ninh Binh (រូបថត៖ TTXVN)

រដ្ឋមន្រ្តី ក្រសួងសុខាភិបាល លោក Nguyen Thanh Long បានសង្កត់ធ្ងន់ដូច្នេះ នៅក្នុងកិច្ចប្រជុំមួយដើម្បីដាក់ពង្រាយអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅទូទាំងប្រទេសនា រសៀលថ្ងៃទី ១៥ ខែមិថុនានៅទីក្រុងហាណូយ។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក ក្រសួងសុខាភិ បាលបានខិតខំស្វែងរក ផ្លាស់ប្តូរនិងចរចារកប្រភពវ៉ាក់សាំងបង្ការកូវីដ ១៩ ដើម្បីនាំចូល និងជំរុញការស្រាវ ជ្រាវនិងផលិតវ៉ាក់សាំងនៅក្នុងប្រទេស។ បច្ចុប្បន្ន ក្រសួងកំពុងបន្តស្វែងរកប្រភពវ៉ាក់សាំងបន្ថែមទៀតពីប្រភពសកល ដើម្បីឈានដល់គោលដៅចាក់វ៉ាក់សាំងបង្ការ កូវីដ ចំនួន ១៥០ លានដូស។

ចំណុចថ្មីនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះដែលត្រូវបានរដ្ឋមន្ត្រីលោក Nguyen Thanh Long គូសបញ្ជាក់ នោះគឺការរៀបចំកន្លែងចាក់វ៉ាក់សាំងនឹងត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងតាមរយៈប្រព័ន្ធរដ្ឋបាលចាក់វ៉ាក់សាំងអនឡាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ