ការចាក់វ៉ាក់សាំងបានទប់ស្កាត់ករណីស្លាប់ជាង ១០ ម៉ឺននាក់ ដោយសារ​ជំងឺ​កូវីដ ១៩ នៅចក្រភពអង់គ្លេស

(VOVWORLD) - ទីភ្នាក់ងារសុខាភិបាលសាធារណៈអង់គ្លេស (PHE) បានប្រកាសនៅថ្ងៃទី ២៦ ខែសីហាថា កម្មវិធីចាក់វ៉ាក់សាំងរបស់ចក្រភពអង់គ្លេស បានទប់ស្កាត់ករណីស្លាប់ជាង ១០ ម៉ឺននាក់ ដោយសារជំងឺកូវីដ ១៩ នៅប្រទេសនេះ។
ការចាក់វ៉ាក់សាំងបានទប់ស្កាត់ករណីស្លាប់ជាង ១០ ម៉ឺននាក់ ដោយសារ​ជំងឺ​កូវីដ ១៩ នៅចក្រភពអង់គ្លេស - ảnh 1សកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ (រូបថត៖ TTXVN)

PHE ប៉ាន់ប្រមាណថា មានករណីឆ្លងជំងឺជាង ៨២ ពាន់នាក់ ក៏មិនចាំបាច់ចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យផងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Sajid Javid បានឲ្យដឹងថា ទិន្នន័យថ្មីនេះ គឺជាសក្ខីភាពដែលបញ្ជាក់ពីប្រសិទ្ធភាពនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសនេះ។ ទិន្នន័យខាងលើនេះត្រូវបាននាំចេញ ខណៈពេលដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងកើនឡើងនៅតំបន់ England ជាពិសេសគឺនៅតំបន់ England ភាគនិរតី ដែលមានអត្រាករណីឆ្លងជំងឺខ្ពស់បំផុតគឺ ៤៨១,៧ នាក់ ក្នុងចំណោមមនុស្សចំនួន ១០ ម៉ឺននាក់ ក្នុងសប្តាហ៍កន្លងទៅ។ បច្ចុប្បន្ននេះ មានយុវជនជាង1/3 នៅក្នុង អង់គ្លេសមិនទាន់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ