ការចុះឈ្មោះកម្មសិទ្ធិបញ្ញា - ឱកាសពង្រីកទីផ្សារនាំចេញ
(VOVWORLD) - ដើម្បីអនុវត្តការប្តេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាពលើកម្មសិទ្ធិ បញ្ញា ក្នុងបរិបទនៃការធ្វើសមាហរណកម្មស៊ីជម្រៅរបស់វៀតណាមជាមួយសេដ្ឋកិច្ចអន្តរជាតិនោះ សហគ្រាស វៀតណាមចាំបាច់ត្រូវមានយុទ្ធសាស្ត្រសម្រាប់ការចុះបញ្ជីពាណិជ្ជសញ្ញាអន្តរជាតិផងដែរ
សន្និសីទស្តីពីការកសាងរូបភាពសហគ្រាស (រូបថត៖ thoibaonganhang.vn) |
“សន្និសីទស្តីពីការកសាងរូបភាពសហគ្រាស ដែលតភ្ជាប់ជាមួយការគាំពារសិទ្ធិកម្មសិទ្ធិបញ្ញា”បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ២៩ ខែធ្នូនៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ លោក មេធាវី Le Quang Vinh បានឲ្យដឹងថា៖ “ដើម្បីកុំអោយបាត់បង់ពាណិជ្ជសញ្ញានិងម៉ាក់យីហោរបស់ខ្លួននោះ សហគ្រាស នានាត្រូវពិនិត្យឡើងវិញដោយម្ចាស់ការ និងចុះឈ្មោះកម្មសិទ្ធិបញ្ញានៅតាមទីផ្សារក្នុងស្រុក និងបរទេស។ ជាពិសេសគឺត្រូវគាំពារពាណិជ្ជសញ្ញាមាក់យីហោ និងរូបរាងការរចនា។ នៅពេលដែលរកឃើញថាសិទ្ធិកម្មសិទ្ធិបញ្ញារបស់ខ្លួនត្រូវបានបាត់បង់ គឺត្រូវសិក្សាស្រាវជ្រាវប្រមូលភស្តុតាង ដាក់ពាក្យទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីលុបចោលប្រសិទ្ធភាពនៃកម្មសិទ្ធិបញ្ញា”។ សូមបញ្ជាក់ដែរថាដើម្បីអនុវត្តការប្តេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាពលើកម្មសិទ្ធិ បញ្ញា ក្នុងបរិបទនៃការធ្វើសមាហរណកម្មស៊ីជម្រៅរបស់វៀតណាមជាមួយសេដ្ឋកិច្ចអន្តរជាតិនោះ សហគ្រាស វៀតណាមចាំបាច់ត្រូវមានយុទ្ធសាស្ត្រសម្រាប់ការចុះបញ្ជីពាណិជ្ជសញ្ញាអន្តរជាតិផងដែរ៕