ការចាប់ផ្តើមសវនកម្មរួមស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងអាងទន្លេមេគង្គ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ សវនកម្មរដ្ឋបានបើកកិច្ចប្រជុំចាប់ផ្តើមការធ្វើសវនកម្មសហប្រតិបត្តិការស្តីពីការគ្រប់គ្រងធនធានទឹកក្នុងអាងទន្លេមេគង្គនៅអាស៊ីអាគ្នេយ៍ក្នុងដំណាក់កាលឆ្នាំ២០២០-២០២១។
អគ្គសវនកររដ្ឋវៀតណាម និងជាប្រធានអង្គការនៃបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី ១៤ លោក Ho Duc Phoc និងអង្គប្រជុំនានា (រូបថត៖ VNA) |
ថ្លែងនៅទីនេះ អគ្គសវនកររដ្ឋវៀតណាម និងជាប្រធានអង្គការនៃបណ្តាស្ថាប័នសវនកម្មកំពូលអាស៊ី (ASOSAI) លើកទី ១៤ លោក Ho Duc Phoc បានមានប្រសាសន៍ថា មហាសន្និបាត ASOSAI លើកទី ១៤ ត្រូវបានរៀបចំឡើងកាលពីឆ្នាំ ២០១៨ ដោយសវនកម្មរដ្ឋវៀតណាម បានអនុម័តលើសេចក្តីថ្លែងការណ៍រួមទីក្រុងហាណូយស្តីពីសវនកម្មបរិស្ថាន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ។
នៅចំពោះមុខនឹងភាពបន្ទាន់នៃសន្តិសុខទឹកនៅបណ្តាប្រទេសនៅតាមដងទន្លេមេគង្គក្រោម រួមមានប្រទេសវៀតណាម សវនកម្មរដ្ឋវៀតណាមបានយល់ដឹងយ៉ាងច្បាស់ថា នេះគឺជាឱកាសអំណោយផលក្នុងការសម្របសម្រួលជាមួយស្ថាប័ន សវនកម្មកំពូល (SAI) នៃតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាធ្វើសវនកម្មសហប្រតិបត្ដិការនៅក្នុងតំបន់នេះ។
ប្រធានបទសវនកម្មសហប្រតិបត្តិការដែលបានជ្រើសរើសគឺ “សវនកម្មលើការគ្រប់គ្រងទឹកក្នុងអាងទន្លេមេគង្គ ដោយផ្សារភ្ជាប់ជាមួយនឹងការសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” នៅក្នុងដំណាក់កាលឆ្នាំ ២០២០-២០២១ ៕