ការចរចាក្នុងក្របខណ្ឌនៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីទទួលបរាជ័យ

(VOVWORLD) - នារសៀលថ្ងៃទី២៧ ខែតុលា (ម៉ោងនៅញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំប្រចាំខែស្តីពីស្ថានការណ៍នៅប្រទេសស៊ីរី។
ការចរចាក្នុងក្របខណ្ឌនៃគណៈកម្មាធិការរដ្ឋធម្មនុញ្ញស៊ីរីទទួលបរាជ័យ - ảnh 1ឯកអគ្គរដ្ឋទូតលោក Pham Hai Anh ថ្លែងនៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីស្ថាភាពស៊ីរី។
(រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh ភារៈធារីស្ដីទីវៀតណាមនៅអង្គការសហប្រជាជាតិបានបញ្ជាក់ពីការគាំទ្រចំពោះដំណោះស្រាយនយោបាយដែលដឹកនាំនិងគ្រប់គ្រងដោយប្រជាជនស៊ីរី ហើយបានអំពាវនាវឱ្យភាគីនានាធ្វើការចរចាដោយមានលក្ខណៈស្ថាបនា ក៏ដូចជាជំរុញវិធានការកសាងទំនុកចិត្តផងដែរ។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសម្តែងក្តីបារម្ភអំពីស្ថានភាពរបស់ប្រជាជនស៊ីរី នៅចំពោះមុខអសន្តិសុខ វិបត្តិសេដ្ឋកិច្ច ជាពិសេសគឺការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩។ តំណាងវៀតណាមបានគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការដើម្បីរក្សាកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌ ក៏ដូចជាពង្រឹងភាពធន់របស់ប្រជាជនស៊ីរីក្រោយវិបត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ