ការចរចាបទឈប់បាញ់នៅហ្គាហ្សាបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង
(VOVWORLD) - ប្រភពសន្តិសុខអេហ្ស៊ីបចំនួនពីរបានប្រកាសនៅថ្ងៃទី ២៥ ខែសីហាថា ជុំចរចាចុងក្រោយ ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបបានបញ្ចប់នៅទីក្រុងគែរ (អេហ្ស៊ីប) ដោយមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ នៅពេលដែលទាំងចលនាអ៊ីស្លាមហាម៉ាសរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែលទាំងពីរមិនយល់ស្របនឹងលក្ខខណ្ឌមួយចំនួនដោយភាគីអន្តរការីបាននាំចេញ។
ប្រជាជនស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃសាលារៀនមួយដែលត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
ទាំងគណៈប្រតិភូហាម៉ាស់និងអ៊ីស្រាអែលសុទ្ធតែបានចាកចេញពីទីក្រុង គែរកាលពីថ្ងៃទី ២៥ ខែសីហា បន្ទាប់ពីបានជួបជាមួយអ្នកសម្របសម្រួល អេហ្ស៊ីបនិងកាតា ក្នុងក្របខ័ណ្ឌនៃជំចរចាថ្មីបំផុតស្តីពីបទឈប់បាញ់នៅហ្គាហ្សា។
អេហ្ស៊ីប កាតា រួមជាមួយនឹងសហរដ្ឋអាមេរិក បាននិងកំពុងព្យាយាមជំរុញការចរចាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា និងផ្លាស់ប្តូរចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ វ៉ាស៊ីនតោននៅតែកំពុងពិភាក្សាជាមួយអ្នកសម្រុះ សម្រួលអំពីសំណើថ្មីដើម្បីបង្រួមគម្លាតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអំពីយន្តការសម្រាប់ការអនុវត្តផែនការបទឈប់បាញ់។ ទោះបីជាយ៉ាងណាក៏ដោយ ការទទូចរបស់អ៊ីស្រាអែលលើការរក្សាវត្តមានយោធារបស់ខ្លួននៅក្នុងច្រករបៀង Philadelphia ដែលមានប្រវែងជាង ១៤ គីឡូម៉ែត្រ តាមបណ្តោយព្រំដែនអេហ្ស៊ីប-ហ្គាហ្សា បានក្លាយជាចំណុចជាប់គាំងមួយដែរ៕