ការចរចារ ជុំទី ៣ រវាងរុស្ស៊ី-អ៊ុយក្រែន មាន “វឌ្ឍនភាពវិជ្ជមានមួយចំនួន“

(VOVWORLD) - បណ្ដាការចារចាយ៉ាងទូលំទូលាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវស្ដីពីបញ្ហាមួយចំនួន ក្នុងនោះមានបទឈប់បាញ់គឺនៅតែបន្តប្រព្រឹត្តិទៅ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់រហូតមកដល់បច្ចុប្បន្ននេះ។
ការចរចារ ជុំទី ៣ រវាងរុស្ស៊ី-អ៊ុយក្រែន មាន “វឌ្ឍនភាពវិជ្ជមានមួយចំនួន“ - ảnh 1ការចរចារ ជុំទី ៣ រវាងរុស្ស៊ី-អ៊ុយក្រែន (រូបថត៖ Tass)

កាលពីថ្ងៃទី៧ ខែមីនា ការចរចារជុំទីបីរវាងរុស្ស៊ី-អ៊ុយក្រែនបានប្រព្រឹត្តិទៅនៅប្រទេសបេឡារុសហើយបានអូសបន្លាយរយៈពេល ៣ ម៉ោង។ ទីប្រឹក្សា និងជាប្រធានខុទ្ធកាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak បានឲ្យដឹងថា ការចរចាជុំទី ៣ ទទួលបាន "វឌ្ឍនភាពវិជ្ជមានមួយចំនួន" ហើយអ៊ុយក្រែនចាប់អារម្មណ៍លើការកែលម្អផ្នែកភស្តុភារនៃច្រករបៀងមនុស្សធម៌។ លោកបានឲ្យដឹងថា បណ្ដាការចារចាយ៉ាងទូលំទូលាយរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវស្ដីពីបញ្ហាមួយចំនួន ក្នុងនោះមានបទឈប់បាញ់គឺនៅតែបន្តប្រព្រឹត្តិទៅ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់រហូតមកដល់បច្ចុប្បន្ននេះ។

ក្នុងពេលនោះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៧ ខែមីនា រដ្ឋមន្ត្រីការបរទេសទួរគី លោក Mevlut Cavusoglu បាននិយាយថា លោកនឹងចូលរួមជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងសមភាគីអ៊ុយក្រែន Dmytro Kuleba នៅថ្ងៃទី១២ ខែមីនា។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់អំពីប្រការនេះ ហើយបានឲ្យដឹងថែមទៀតថា ជំនួបនេះបានប្រព្រឹត្តិទៅតាមសំណើររបស់ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី៦ ខែមីនា ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ