ការចរចារការពារជាតិវៀតណាម-ចិន
|
ការចរចារការពារជាតិវៀតណាម-ចិន (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៥ឧសភា នៅច្រកទ្វាព្រំដែនអន្តរជាតិ Lao Cai (ខេត្ត
Lao Cai) គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយ
នាយឧត្តមសេនីយ៍ Phung Quang Thanh សមាជិកការិយាល័យនយោបាយនិងជា
រដ្ឋមន្ត្រីក្រសួងការពារជាតិបានរៀបចំពិធីទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់
ក្រសួងការពារជាតិចិនដឹកនាំដោយឧត្តមសេនីយ៍ឯក Chang Wanquan សមាជិក
រដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន។ បន្ទាប់ពីពិធីទទួល គណៈ
ប្រតិភូទាំងពីរបានដំណើរការចរចារនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Lao Cai។
នេះជាសកម្មភាពចាប់ផ្ដើមឲ្យកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀត
ណាម-ចិនលើកទី២ឆ្នាំ២០១៥។ ថ្លែងមតិនៅការចរចារនេះរដ្ឋមន្ត្រីក្រសួងការពារ
ជាតិវៀតណាម Phung Quang Thanh បានសង្កត់ធ្ងន់ថា៖
“យើងខ្ញុំជៀជាក់ថាក្រោយការជួបប្រាស្រ័យសហប្រតិបត្តិការមិត្តភាពការពារ
ជាតិព្រំដែនវៀតណាម-ចិនលើកទី២ដោយការងារជាក់ស្ដែងនោះ ប្រជាជននៃ
ប្រទេសទាំងពីរ សហគមន៍អង្គភាពអាជីវកម្មនឹងទទួលដោយសញ្ញាសប្បាយរីក
រាយ។ប្រការនេះបានបង្កលក្ខណៈសំរាប់ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
វិនិយោគទេសចរណ៍ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរវៀត
ណាមនិងចិន។”
នេះជាលើកដំបូងហើយក្នុងអំឡុង៦៥ឆ្នាំប្រវត្តិសាស្ត្រការទូតវៀតណាម-ចិន
រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបសន្ទនានៅព្រំដែនវៀតណាម-ចិន
សំដៅបង្ហាញការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃ
ប្រទេសទាំងពីរតាមទិសសាមគ្គីភាពមិត្តភាពនិងបង្កលក្ខណៈងាយស្រួលដើម្បីការ
អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងចិន៕