ការចរចារជាន់ខ្ពស់វៀតណាម - Angola
VOVworld -  
(VOVworld) /  
(VOVworld) - នាថ្ងៃទី ១៥ កុម្ភ់ៈ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោក
ស្រី Nguyen Thi Doan បានជួបចរចារជាមួយ អនុប្រធានាធិបតី Angola លោក Fernando
Dias Santos ដែលកំពុងមានដំណើរទស្សនកិច្ចនៅ វៀតណាម។ ភាគីទាំង២បានឯក
ភាព នឹងសកម្មបញ្ជាណែនាំ បណ្ដាក្រសួង ផ្នែក នៃប្រទេសទាំង២ ឆាប់អនុវត្តវិធានការ
ជាក់ស្តែងនានា សំដៅបង្កើនកិច្ចសហប្រតិបត្តិការ លើបណ្ដា វិស័យសំខាន់ៗ និងបើក
ទូលាយកិច្ចសហប្រតិបត្តិការលើវិស័យ មួយចំនួនផ្សេងៗទៀត ដូចជា៖ សំណង់, ការ
ធ្វើអជីវកម្មរ៉ែ, ការផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ ជំរុញអនុវត្តយ៉ាងសកម្មនូវបណ្ដាកិច្ចព្រម
ព្រៀង ការព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខា ក៏ដូចជា ឆាប់ជួបចរចារនិងចុះហត្ថ
លេខាលើបណ្ដា កិច្ចព្រមព្រៀងថ្មី សំដៅបង្កើតក្របខ័ណ្ឌគត្តិយុត្តសំរាប់ទំនាក់ទំនង
សហប្រតិបត្តិការ រវាងប្រទេសទាំង២។ បន្ទាប់ការចរចារនេះ អនុប្រធានរដ្ឋ Nguyen Thi
Doan និងអនុប្រធានាធិបតី Fernando Dias Santos បានធ្វើជាកសិណសាក្សី ពិធីចុះហត្ថ
លេខាលើឯកសារចំនួន២គឺ៖ ពិធីសារអំពី កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា រវាងក្រសួង
អប់រំ និងបណ្តុះបណ្ដាលវៀតណាម ជាមួយក្រសួងឧត្តមសឹក្សា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
Angola លើវិស័យអប់រំឧត្តមសឹក្សានិង ពិធីសារសហប្រតិបត្តិការអំពីវប្បធម៌ រវាងក្រសួង
វប្បធម៌ កីឡា និងទេសចរណ៍វៀតណាមនិងក្រសួងវប្បធម៌ Angola។
|
អនុប្រធានាធិបតី Angola និងអនុប្រធានរដ្ឋវៀតណាម Nguyen Thi Doan (www.vietnamplus.vn) |
ក្នុងពិធីជួបសន្ទនាជាមួយលោក Fernando Dias Santos រសៀលថ្ងៃទី ១៥ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung បានអះអាងថា៖ វៀតណាមនឹងរួមជា
មួយAngola ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំង២លើគ្រប់វិស័យកាន់តែបាន អភិវឌ្ឍន៍
ដ៏ទូលំទូលាយនិងប្រកបដោយមានប្រសិទ្ធភាព។ លោក Nguyen Tan Dung មានគោល
បំណងថា៖ Angola បង្កលាក្ខណៈងាយស្រួលរាប់បណ្ដាអង្គភាពអាជីវកម្មវៀតណាម វិនិយោគចូលក្នុងប្រទេសនេះ៕
VOVworld
-VOVworld