ការចរចារថ្នាក់ឯកទេសលើកទី ៣ រវាងប្រទេសកូរ៉េទាំង ២ ទទួលបរជ័យ
|
មណ្ឌលឧស្សាហកម្មរួម Kaesong។ (Image: Vietnamplus) |
(VOVworld) – ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានដកស្រង់ពាក្យសំដីរបស់
មន្ត្រីម្នាក់នៃក្រសួងបង្រួបបង្រួមប្រទេសនេះបានឲ្យដឹងថា៖ ការចរចារថ្នាក់ឯកទេសលើក
ទី ៣ រវាងកូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមិនទទួលបាន
ការព្រមព្រៀងណាមួយឡើយ។ តាម Yonhap ថា៖ បរាជ័យនៃការចរចារលើកនេះដោយ
សារបណ្ដាភាគីនៅមានការខ្វែងគំនិតអំពីរបៀបធ្វើសកម្មភាពរបស់មណ្ឌលឧស្សាហកម្ម
រួម Kaesong។ វង់ចរចារលើកទី ២ ដែលបានប្រព្រឹត្ត ទៅនាថ្ងៃទី ១០ កក្កដា កន្លងមកក៏
បានទទួលបរាជ័យដោយសារមូលហេតុដូចគ្នាដែរ។ ក្នុងបណ្ដា ការចរចារកូរ៉េខាងត្បូង
បានស្នើឲ្យសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េគប្បីទទួលខុសត្រូវចំពោះការ
ខូចខាតដែលក្រុមហ៊ុនរបស់កូរ៉េខាងត្បូងត្រូវទទួលរងដោយការបញ្ឈប់សកម្មភាពនៃ
មណ្ឌលឧស្សាហកម្មរួម Kaesong។ រីឯខ្លួនវិញ ព្យុងយ៉ាងបានចោទប្រកាន់ការធ្វើសម
យុទ្ធរវាង Seoul និង អាមេរិកដែលបាននាំទៅដល់ការបញ្ឈប់សកម្មភាពរបស់មណ្ឌល
ឧស្សាហកម្មពោលខាងលើ៕