ការចរចារនៅ Lausanne ៖ អាមេរិកដាក់សម្ពាធទៅលើអ៊ីរ៉ង់ដោយការអនុវត្តវិធានការយោធា
|
ការចរចារនៅ Lausanne ៖ អាមេរិកដាក់សម្ពាធទៅលើអ៊ីរ៉ង់ដោយការអនុវត្តវិធានការយោធា
(Image: VNA) |
(VOVworld) – ការចរចារស្តីពីបញ្ហានុយគ្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 ទទួលបាន
ការបោះជំហានមួយចំនួនដើម្បីបន្តវង់ចរចារជាបន្តនាថ្ងៃទី ២ មេសា។ អ្នកនាំ
ពាក្យសេតវិមាន លោកស្រី Marie Harf បានប្រកាសថា៖ រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានពន្យាពេលស្នាក់នៅស្វីសដើម្បីបន្តដំណើការចរចារអំពីកម្មវិធី
នុយក្លេអ៊ែររបស់ Tehran ដល់ថ្ងៃទី ២ មេសា។ ប៉ុន្តែ អ៊ីរ៉ង់មិនទាន់នាំចេញកិច្ចសន្យា
ដ៏ច្បាស់លាស់និងជាក់ស្តែងដែលទាក់ទិនដល់មូលដ្ឋាននុយក្លេអ៊ែរនៃប្រទេសនៅ
ឡើយ។ សំដៅដាក់សម្ពាធទៅលើរដ្ឋអំណាច Tehran សេតវិមានក៏បានព្រមានដែរថា៖ ប្រទេសនេះមិនលើកលែងលទ្ធភាពអនុវត្តវិធានការយោធាមួយដើម្បីរាំងស្កាត់កម្មវិធី
នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ៕