ការចរចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មិនទទួលបានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយ
|
ការចរចារនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មិនទទួលបានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយ (Image: VNA)
|
(VOVworld) – នាព្រឹកថ្ងៃទី ១៤ កក្កដា (ម៉ោងវៀតណាម) បណ្ដាការចរចារអំពី បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Vienna (អូទ្រីស) មិន ទាន់បញ្ចប់នៅឡើយ។ ប្រការនេះមានន័យថា៖ អ៊ីរ៉ង់និងក្រុម P5+1 មិនទទួល បានកិច្ចព្រមព្រៀងចុងក្រោយនៅឡើយទេ ទោះបីជា ពេលវេលាកំណត់បាន
ផុតទៅហើយក្តី។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាន
ឲ្យដឹងថា៖ ភាគីនានាអាចទទួលបានកិច្ចព្រមព្រៀងនាថ្ងៃទី ១៤ កក្កដា។ គិត
ដល់ពេលនេះ នៅមានការខ្វែងគំនិតមួយចំនួនរវាងភាគីនានា ដូចជា បទហាម
ឃាត់សព្វាវុធរបស់ អ.ស.ប. ចំពោះអ៊ីរ៉ង់។ រីឯភាគីអាមេរិក អ្នកនាំពាក្យសេត
វិមាន លោក Josh Earnest បានឲ្យដឹងថា៖ បណ្ដាអ្នកចរចារទទួល បានការបោះ
ជំហានជាក់ស្តែង ប៉ុន្តែ បញ្ហាសំខាន់មួយចំនួននៅមិនទាន់ដោះ ស្រាយបាន
នៅឡើយ។ ក្រុមចរចាររបស់អាមេរិកនឹងបន្តដំណើការចរចារដល់ពេលណា
ប្រការនេះនាំមកនូវលទ្ធផលពិប្រាកដ។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និងក្រុម P5+1 បានចាប់ផ្តើមការចរចារឡើងវិញនា
ព្រឹកថ្ងៃទី ១៤ កក្កដា៕