ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវបានចាប់ផ្តើមឡើងវិញនៅទីក្រុង New York


ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវបានចាប់ផ្តើមឡើងវិញនៅទីក្រុង New York - ảnh 1
ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ង់នឹងត្រូវបានចាប់ផ្តើមឡើងវិញនៅទីក្រុង New York (Image: VNA)

(VOVworld) – បណ្ដាការចរចារនុយក្លេអ៊ែរវាងអ៊ីរ៉ង់និងមហាអំណាចនានានឹងត្រូវបាន ចាប់ផ្តើមឡើងវិញនៅខាងក្រៅសន្និសីទបូកសករុបសន្ធិសញ្ញាមិនរីករាលដាលអាវុធ
នុយក្លេអ៊ែរ (NPT) ដែលគ្រោងនឹងបើក នាថ្ងៃទី ២៧ មេសា នៅទីក្រុង New York
អាមេរិក។ សារព័ត៌មានអ៊ីរ៉ង់បានដកស្រងពាក្យសំដីរបស់អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់
លោក Abbas Arachi បានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad
Zarif នឹងជួបធ្វើការជាមួយសមភាពអាមេរិក លោក John Kerry និងតំណាង ជាន់ខ្ពស់
ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ (EU) លោកស្រី Federica
Mogherini នៅទីនេះ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីក្រុង Vienna
(អ៊ូទី្រស) លោក Arachi បានជូនដំណឹងអំពីដំណើការរៀបចំកិច្ចព្រមព្រៀង នុយក្លេ
អ៊ែរដែលត្រូវបានចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានកន្លងទៅនិងទទួលបានការបោះ
ជំហានមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ