ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ងនឹងពន្យាពេលដល់ថ្ងៃទី ៧ កក្កដា

ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ងនឹងពន្យាពេលដល់ថ្ងៃទី ៧ កក្កដា - ảnh 1
ការចរចារនុយក្លេអ៊ែររបស់អ៊ីរ៉ងនឹងពន្យាពេលដល់ថ្ងៃទី ៧ កក្កដា (Image: VNA)


(VOVworld) – មុនពេលកាលកំណត់ទី ៣០ មិថុនា ដើម្បីទទួលបានកិច្ចព្រម ព្រៀងលើគ្រប់ជ្រោងជ្រោយសំរាប់បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្រុម P5+1 និងអ៊ីរ៉ង់បានឯកភាពពន្យាពេលការចរចាររហូតដល់ថ្ងៃទី ៧ កក្កដា។ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Marie Harf បានឲ្យដឹងថា៖ ភាគីនានាបាន ខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ប៉ុន្តែ មិនអាចឆ្ពោះទៅកិច្ចព្រមព្រៀង លើគ្រប់ជ្រោងជ្រោយណាមួយដែលជំនួសឲ្យកិច្ចព្រមព្រៀងក្របខ័ណ្ឌមុនកាល
កំណត់នាថ្ងៃទី ៣០ មិថុនា ដោយសារនៅមានការខ្វែងគំនិតមួយចំនួន។ ដោយ
ហេតុនេះ បណ្ដាអ្នកចរចារបានឯកភាពពន្យាពេលវេលាជាបណ្តោះអាសន្ន
ដល់ទី ៧ កក្កដា ដើម្បីមានបន្ថែមពេលវេលាដំណើរការចរចារសំដៅទទួលបាន
ដំណោះស្រាយយូរអង្វែងសំរាប់បញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់។ អ៊ីរ៉ង់បានកាត់
បន្ថយទ្រង់ទ្រាយនៃឃ្លាំងសារធាតុ uranium ចម្រាញ់នៅកំរិតទាបដល់ ៧,៦ តោនឲ្យសមស្របនឹងការកំណត់ក្នុងកិច្ចព្រមព្រៀងដែល Tehran បានចុះហេត្ថ
លេខានាខែវិច្ជិកាឆ្នាំ ២០១៣។ នាថ្ងៃដ៏ដេល EU បានសម្រេចពន្យាពេលបន្ថែម
១ សប្តាហ៍ចំពោះការបញ្ឈប់បទដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ