ការចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 នៅមានលទ្ធភាពទទួលបាន កិច្ចព្រមព្រៀង
|
ការចរចារនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 នៅមានលទ្ធភាពទទួលបាន កិច្ចព្រមព្រៀង
(Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ មិថុនា តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប (EU) ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស លោកស្រី
Federica Mogherini បានឲ្យដឹងថា៖ ការចារចាររវាងអ៊ីរ៉ង់និងក្រុម P5+1
ស្តីពីកម្មវិធីនុយក្លេ អ៊ែររបស់អ៊ីរ៉ង់នៅអាចទទួលបានកិច្ចព្រមព្រៀងមួយ។
ថ្លែងមតិជាមួយមជ្ឍដ្ឋាន អ្នកសារព័ត៌មាននៅទីក្រុង Vienna (អូទ្រីស)
លោកស្រី Federica Mogherini បានឲ្យដឹងថា៖ ក្នុងករណីចាំបាច់ការចរចារ
នេះអាចពន្យាពេលប៉ុន្មានថ្ងៃក្រោយ កាលកំណត់ទី ៣០ មិថុនាដើម្បី
ទទួលឲ្យបាននូវកិច្ចព្រមព្រៀងមានគុណភាពមួយ។ លោកស្រីបាន
ទទួលស្គាល់ថា៖ ការចរចារកំពុងប្រព្រឹត្តទៅ ដ៏កកក្តៅគគុក។ សេចក្តីប្រកាសពោលខាងលើរបស់លោកស្រី Federica Mogherini ត្រូវ
បាននាំចេញក្នុងកាលៈទេសៈអ្នកការទូតជាច្រើនបានវាយតំលៃ ថា៖ មានឱកាសតូចតាចទទួលបានកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយស្តីពី
បញ្ហា នុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលអាចអសបន្លាយដល់ខែកក្កដាឆ្នាំ ២០១៥៕