ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់បានរៀបចំនៅក្រុង Vienna
|
ការចរចារនុយគ្លេអ៊ែអ៊ីរ៉ង់បានរៀបចំនៅក្រុង Vienna (AFP) |
Vovworld-៣សប្ដាហ៍បន្ទាប់ពីទទួលបានកិច្ចព្រមព្រៀងក្របខ័ណ្ឌនៅក្រុង
Lausanne ស្វីស នាថ្ងៃទី២២មេសា នៅរដ្ឋធានី Vienna របស់អូស្ទ្រីស ក្រុម P5+1
និងអ៊ីរ៉ង់បានរៀបចំការចរចារសំដៅទទួលបានកិច្ចព្រមព្រៀងលើគ្រប់វិស័យចុង
ក្រោយមុនកាលកំណត់ចុងក្រោយដែលគ្រោងនឹងនាចុងខែមិថុនាខាងមុខ។ ការ
ចរចារលើកនេះគ្រោងនឹងអូសបន្លាយ២ថ្ងៃ ជាវង់ចរចារដំបូងគិតតាំងពីថ្ងៃទី២២
មេសា ជាថ្ងៃបញ្ចប់ការចរចារនៅក្រុង Lausanne។ តំណាងសហភាពអឺរ៉ុបលោក
Helga Schmidt បានជួបសន្ទនាជាមួយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas
Araghchi និងបន្ទាប់នោះអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Wendy Sherman
នឹងចូលរួមជំនួបមុខនេះ។ ជំនួបមុខបានប្រព្រឹត្តទៅមុនកិច្ចប្រជុំរួមរបស់អ៊ីរ៉ង់ជា
មួយតំណាងនៃក្រុម P5+1។ គោលដៅនៃការចរចារគឺទទួលបានកិច្ចព្រមព្រៀង
មួយក្នុងនោះអ៊ីរ៉ង់សន្យាលុបចោលមហិច្ឆតានុយគ្លេអ៊ែយោធាដើម្បីប្តូរទៅវិញត្រូវ
បានអន្តរជាតិលុបចោលបទដាក់ទណ្ឌកម្ម៕