ការចរចារបង្កើតរដ្ឋាភិបាលចែករំលែកអំណាចនៅអៀរឡង់ខាងជើងមិនទទួលបានកិច្ចព្រមព្រៀង

(VOVWORLD) -នាថ្ងៃទី៤កក្កដា ថ្នាក់ដឹកនាំនៃគណៈបក្សធំទាំងពីររបស់អៀរឡង់គឺគណបក្ស បង្រួបបង្រួមប្រជាធិបតេយ្យ(DUP)និងគណៈបក្ស Sinn Fein បានឲ្យដឹងថា មិន ទទួលបានការស្រុះចិត្តគំនិតក្នុងដំណើរការចរចារបង្កើតរដ្ឋាភិបាលចែករំលែកសិទ្ធិ អំណាចនៅតំបន់ដែនដីនេះឡើយ ហើយពិបាកទទួលបានកិច្ចព្រមព្រៀងនាពេលខាងមុខនេះដែរ។ 


ថ្លែងមតិបន្ទាប់ពីសន្និសីទកាសែតនៅ Belfast ប្រធាន DUP លោក Arlene Foster បានឲ្យដឹងថា គណៈបក្សនេះខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចចរចារ នេះ ប៉ុន្តែនៅរំពឹងទុកថា ភាគីទាំងពីរនឹងទទួលបានភាពចុះសម្រុងគ្នាក្នុងឆ្នាំ២០១៧ នេះ។ ក្នុងពេលជាមួយគ្នានោះ ឆ្លើយសំភាសន៍អ្នកយកព័ត៌មាន មេដឹកនាំគណៈបក្ស Sinn Fein លោកស្រី Michelle O’Neill  បានរិះគន់កិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាងគណៈបក្សអភិរក្សកាន់ អំណាចរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និង DUP នៅសភា ជាន់ទាបចក្រភពអង់គ្លេសដែលជះឥទ្ធិពលទៅលើតួនាទីរបស់ភាគីនីមួយៗលើតុ ចរចារ ហើយនាំមកលទ្ធផលដូចពោលខាងលើ។ រីឯរដ្ឋមន្ត្រីទទួលបន្ទុកអៀរឡង់ ខាងជើង លោក James Brokenshire បានឲ្យដឹងថា ទោះបីជាទទួលបានការវិវឌ្ឍន៍ ក្នុងដំណើរការចរចារក៏ដោយ ប៉ុន្តែភាគីទាំងពីរនៅមិនដោះស្រាយបានជម្លោះនៅឡើយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ