ការចរចាររវាងនាយករដ្ឋមន្ត្រីវៀតណាមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង
|
ពិធីចុះហត្ថលេខាលើលិខិតស្ដីពីបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីវៀតណាម-កូរ៉េខាងត្បូង (VOV) |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅកូរ៉េខាងត្បូងនិងចូល
រួមសន្និសីទជាន់ខ្ពស់ពិសេសរំលឹកខួបលើកទី២៥នៃទំនាក់ទំនងសន្ទនាអាស៊ាន
-កូរ៉េខាងត្បូង នាថ្ងៃទី១០ធ្នូនៅទីក្រុង Busan នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung បានជួបចរចារជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី
Park Geun hye។ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរស៊ីជម្រៅនិងទទួលបានការ
ឯកភាពខ្ពស់អំពីទិសដៅធំៗនិងវិធានការជាក់ស្ដែងដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀត
ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូង។ ថ្នាក់ដឹក
នាំទាំងពីររូបបានឯកភាពថា ការចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រនិងទំនុក
ទុកចិត្តនយោបាយរវាងប្រទេសទាំងពីរនាពេលកន្លងមកជាគ្រឹះស្ថានសំខាន់ដើម្បី
បន្តបើកទូលាយនិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង
រួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗនិងរួមចំណែកក្នុងសន្តិភាព
ស្ថិរភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានាធិបតី
Park Geun hye បានអះអាងចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងគោល
នយោបាយ ODA និងលៃទុកអាទិភាពសំរាប់គំរោងការចំណុះវិស័យហេដ្ឋានរចនា
សម្ព័ន្ធកំណើនបៃតងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ភាគីទាំងពីរបានឯកភាពរក្សា
សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនាវាចរណ៍អាកាសចរណ៍នៅសមុទ្រខាងកើត
ជាផលប្រយោជន៍រួមរបស់បណ្ដាប្រទេសក្នុងនិងក្រៅដំបន់ គាំទ្រអាស៊ាននិងចិន
អនុវត្តម៉ឹងមាត់ DOC និងឈានទៅ COC។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិអំពីបញ្ហា
អន្តរជាតិនិងដំបន់ដែលយកចិត្តទុកដាក់ដូចគ្នា។
បន្ទាប់ពីការចរចារនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun hye បានធ្វើក្សិណសាក្សីលើលិខិត
ព្រមព្រៀងបញ្ចប់ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាង
ត្បូង។ នេះជាព្រឹត្តិការណ៍សំខាន់មិនត្រឹមតែមានអត្ថន័យបង្កើនកិច្ចសហប្រតិបត្តិការ
ទ្វេភាគីឆ្ពោះទៅគោលដៅ៧ម៉ឺនលានដុល្លារអាមេរិកនាឆ្នាំ២០២០ប៉ុណ្ណោះទេ ថែម
ទាំងរួមចំណែកជំរុញលើគ្រប់វិស័យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ
វៀតណាម-កូរ៉េខាងត្បូង។
តាមកិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងនឹងលៃទុកសំរាប់វៀតណាមអាទិភាពពន្ធ
និងកាត់បន្ថយពន្ធ បង្កើតឱកាសនាំចេញថ្មីសំខាន់ចំពោះក្រុមទំនិញកសិ-ជលផល
សំខាន់ដូចជាបង្កងត្រីផ្លែឈើ។ ទន្ទឹមនឹងនោះកូរ៉េខាងត្បូងក៏សន្យាលៃទុកឱកាស
ទីផ្សារសំរាប់វិស័យសេវាកម្មវិនិយោគរបស់វៀតណាម។ វៀតណាមលៃទុកអាទិភាព
សំរាប់កូរ៉េខាងត្បូងក្រុមមុខទំនិញឧស្សាហកម្មដូចជាគ្រឿងបន្លាស់រថយន្តអគ្គិសនី
ប្រើប្រាស់ជាដើម។
ថ្លែងមតិនៅសន្និសីទកាសែតបន្ទាប់ពីពិធីចុះហត្ថលេខាលើលិខិតស្ដីពីបញ្ចប់ការ
ចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីវៀតណាម-កូរ៉េខាងត្បូង
នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung និងប្រធានាធិបតី Park Geun hye សុទ្ធតែចាត់
ទុកថា កិច្ចព្រមព្រៀងនឹងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រទេសទាំងពីរពី
ឆ្នាំខាងមុខនិងរួមចំណែកជាក់ស្ដែងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕