|
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry (រូបថត៖EPA/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នាថ្ងៃទី២២ សីហា
បានឲ្យដឹងថា ជំនួបចរចារស្ដីអំពីកិច្ចសហប្រតិបត្តិការយោធាប្រឆាំងអង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរីជិតនឹងបិទបញ្ចប់ខណៈពេលដែលក្រុមមន្ត្រីនៃ
ប្រទេសទាំងពីរនឹងជួបប្រជុំក្នុងសប្ដាហ៍នេះដើម្បីពិភាគ្សាអំពីខ្លឹមសារលំអិត។ឆ្លើយ
សម្ភាសន៍ ក្នុងពេលទៅបំពេញទស្សនកិច្ចនៅប្រទេសកេនយ៉ា លោក Kerry បាន
ឲ្យដឹង ថា ភាគីអាមេរិកសង្ឃឹមថា ដំណើរការពិភាគ្សានឹងបញ្ចប់ក្នុងសប្ដាហ៍នេះ
ហើយ ពឹងផ្អែកទៅលើលទ្ធផលនៃការពិភាគ្សាពោលខាងលើ លោកអាចនឹងជួប
ចរចារ ជាមួយសមភាគីរុស្ស៊ីលោក Sergei Lavrov៕