ការចរចាររុស្ស៊ី - អាមេរិកអំពីសន្ធិសញ្ញា INF ទទួលបរាជ័យ

(VOVWORLD) -   កិច្ចចរចាររវាងគណៈប្រតិភូរុស្ស៊ី និងអាមេរិកសំដៅសង្គ្រោះសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) នៅទីក្រុង Geneva ប្រទេសស្វ៊ីសបានទទួលបរាជ័យនាថ្ងៃទី ១៥ ខែមករា នៅពេលដែលភាគីទាំងពីរបានរិះគន់គ្នាទៅវិញទៅមកជាបន្តបន្ទាប់។
ការចរចាររុស្ស៊ី - អាមេរិកអំពីសន្ធិសញ្ញា INF ទទួលបរាជ័យ - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស៊្សី លោក Sergei Ryabkov 

ក្នុងសេចក្តីថ្លែងមតិពីភាគីរុស្ស៊ី អនុរដ្ឋមន្ត្រីការបរទេសរុស៊្សី លោក Sergei Ryabkov បានសង្កត់ធ្ងន់ថា "ការទទួលខុសត្រូវសំរាប់ការងារនេះគឺស្ថិតនៅក្នុងភាគីសហរដ្ឋអាមេរិកទាំងស្រុង" ហើយលោកក៏អះអាងថា ភាគីទាំងពីរមិនអាចឯកភាពគ្នាលើបញ្ហាណាមួយនោះទេ។ ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីអាមេរិក    ទទួលបន្ទុកបញ្ហាគ្រប់គ្រងអាវុធនិងសន្តិសុខអន្តរជាតិ លោក Andrea Thompson បានប្រកាសថារុស្ស៊ីនៅតែបន្ត«រំលោភបំពានគួរឲ្យកត់សម្គាល់លើសន្ធិសញ្ញា INF» ដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោននឹងបង្កើនលទ្ធភាពដកខ្លូនចេញពីកិច្ចព្រមព្រៀងនេះ ហើយលោកក៏បានអះអាងអំពីគោលជំហររបស់អាមេរិកថារុស្ស៊ីត្រូវតែបំផ្លាញចោលប្រព័ន្ធមីស៊ីល ដែល រំលោភបំពានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ