ការចរចារវាង ECOWAS និងអាជ្ញាធរនីហ្សេបានបរាជ័យ

(VOVWORLD) - មិនគួរឱ្យភ្ញាក់ផ្អើលទេ កិច្ចសន្ទនានៅថ្ងៃទី ២០ សីហា នៅរដ្ឋធានី Niamey នៃប្រទេសនីហ្សេ រវាងគណៈប្រតិភូនៃសហគមន៍សេដ្ឋកិច្ចនៃអាហ្វ្រិកខាងលិច (ECOWAS) និងរបបយោធានីហ្សេ បានធ្លាក់ចូលទៅក្នុងភាពជាប់គាំងដែលបណ្តាលឲ្យបរិយាកាសកាន់តែ តាន តឹង ព្រោះហានិភ័យកើតមានឡើងជម្លោះប្រដាប់អាវុធនៅនីហ្សេ។

ការចរចារវាង ECOWAS និងអាជ្ញាធរនីហ្សេបានបរាជ័យ - ảnh 1មេបញ្ជាការយោធានៃប្រទេសសមាជិក ECOWAS ជួបប្រជុំគ្នានៅប្រទេសហ្គាណា ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ដើម្បីពិភាក្សាអំពីរបៀបឆ្លើយតបនឹងរដ្ឋប្រហារនៅនីហ្សេ (រូបថត៖ រ៉យទ័រ)

មន្ត្រីគណៈប្រតិភូ ECOWAS ដែលបានចូលរួមកិច្ចសន្ទនាបានឲ្យដឹងថា កិច្ចប្រជុំនេះមិនទទួលបានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់នោះទេ។ មូលហេតុគឺដោយសារភាគីទាំងពីរមានលក្ខខណ្ឌខុសគ្នាខ្លាំងពេក។ កាលពីយប់មិញ គណៈប្រតិភូ ECOWAS ដឹកនាំដោយអតីតប្រធានាធិបតីនីហ្សេ Abdulsalami Abubakar បានចាកចេញពីប្រទេស នីហ្សេទៅកាន់ប្រទេសនីហ្សេរីយ៉ា។

គណៈប្រតិភូ ECOWAS ទាមទារឱ្យរបបយោធានីហ្សេដោះលែងជាបន្ទាន់ និងស្ដារឡើងវិញសិទ្ធិពេញលេញរបស់ប្រធានាធិបតីនីហ្សេ ត្រូវផ្តួលរលំ Mohamed Bazoum។ ទន្ទឹមនឹងនេះ របបយោធានីហ្សេបានទាមទារឱ្យបណ្តាប្រទេសនៅអាហ្វ្រិកខាងលិចទទួលស្គាល់ក្រុមប្រឹក្សាជាតិការពារជាតិមាតុភូមិ និងរដ្ឋាភិបាលថ្មីដែលរដ្ឋប្រហារបានបង្កើតឡើងក្នុងប្រទេសនីហ្សេ ហើយដកទណ្ឌកម្មទាំងអស់ដែលបានដាក់ប្រឆាំងនឹង នីហ្សេពាក់ព័ន្ធនឹងវិបត្តិបច្ចុប្បន្ន។ ភាគីទាំងពីរបានបដិសេធមិនឆ្លើយតបនឹងសំណើរបស់ភាគីម្ខាងទៀត ដែលធ្វើឱ្យការសន្ទនាធ្លាក់ចូលទៅក្នុងភាពជាប់គាំង និងបញ្ឈប់។ គួរកត់សម្គាល់ថា នៅក្នុងកិច្ចសន្ទនានេះ រដ្ឋាភិបាលយោធានីហ្សេបានសម្តែងការព្រួយបារម្ភថា រដ្ឋាភិបាលបារាំងនឹងបើកការវាយប្រហារយោធាលើប្រទេស នីហ្សេ ដើម្បីស្តារអំណាចរបស់ប្រធានាធិបតី Mohamed Bazoum៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ