ការចរចារវាងរុស្ស៊ី-អ៊ុយក្រែន៖ បានកំណត់ចំណុចរួមមួយចំនួន
(VOVWORLD) - នាថ្ងៃទី២៨ ខែកុម្ភៈ ជំនួបចរចារវាងរុស្ស៊ី-អ៊ុយក្រែនសំដៅដោះស្រាយស្ថានភាពនៃទីក្រុងគៀវ បានប្រព្រឹត្តទៅនៅខេត្ត Gomel ប្រទេសបេឡារុស។
ទិដ្ឋភាពនៅជំនួបចរចារវាងរុស្ស៊ី-អ៊ុយក្រែន។ (រូបថត៖ rianovosti) |
បន្ទាប់ពីជំនួបចរចាជិត៥ម៉ោង ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Medinsky បានឲ្យដឹងថា ភាគីទាំងពីរបានពិចារណារបៀបវារៈទាំងស្រុងយ៉ាងល្អិតល្អន់ហើយបានរកឃើញទស្សនៈរួមនានា។ សំខាន់បំផុតគឺ ភាគីទាំងពីរបានយល់ស្របគ្នាបន្តដំណើរការចរចា។ ជំនួបបន្ទាប់ទៀត នឹងប្រព្រឹត្តទៅក្នុងប៉ុន្មានថ្ងៃខាងមុខនៅព្រំដែនប៉ូឡួញ-បេឡារុស។ រីឯខ្លួនវិញ ទីប្រឹក្សាប្រធានខុទ្ទ កាល័យប្រធានាធិបតីអ៊ុយក្រែនលោក Mikhail Podolyak បានឲ្យដឹងថា ចំពោះអ៊ុយក្រែន គោលដៅស្នូលនៃជំនួបនេះគឺដើម្បីពិភាក្សាអំពីបទឈប់បាញ់មួយ ហើយរុស្ស៊ីត្រូវដកទ័ពចេញពីប្រទេសនេះតែម្ដង។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានកំណត់ប្រធានបទអាទិភាព ដើម្បីអាស្រ័យនោះគឺកសាងដំណោះស្រាយជាក់លាក់។
នាថ្ងៃដដែល វិមានក្រឹមឡាំងបានប្រកាសថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី Vladimir Putin សមភាគីបារាំងលោក Emmanuel Macron បានសម្ដែងនូវក្ដីសង្ឃឹមថា ជម្លោះនាបច្ចុប្បន្ននៅអ៊ុយក្រែននឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សតាមរយៈកិច្ចសន្ទនានិងកិច្ចចរចាជាមួយទីក្រុងគៀវ។ រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមជំនួបចរចាជាមួយតំណាងរបស់អ៊ុយក្រែន ហើយសង្ឃឹមថា វានឹងនាំមកនូវលទ្ធផលដូចការរំពឹងទុក៕