ការចរចារសន្តិភាពនៅស៊ីរីត្រូវបានចាប់ផ្តើមជាផ្លូវការ


ការចរចារសន្តិភាពនៅស៊ីរីត្រូវបានចាប់ផ្តើមជាផ្លូវការ - ảnh 1
ការចរចារសន្តិភាពនៅស៊ីរីត្រូវបានចាប់ផ្តើមជាផ្លូវការ (Image: VNA)

(VOVworld) – នាថ្ងៃទី ១ កុម្ភៈ បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក
បញ្ហានៅស៊ីរី លោក Staffan de Mitsura បានប្រកាសថា៖ ការចរចារសន្តិភាពនៅ
 ទីក្រុង Geneva (ស្វីស) សំដៅបញ្ចប់សង្គ្រាមនៅស៊ីរី ត្រូវបានចាប់ផ្តើមជាផ្លូវការ
។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Mitsura បានឲ្យដឹងថា៖ ការចរចារ
នេះនឹងជួបការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ ប្រជាជនស៊ីរីមានអត្ថប្រយោជ
ន៍ទទួលបានលទ្ធផលជាក់ស្តែង។ លោក Mitsura សង្ឃឹមថា៖ ភាគីនានានឹងទទួល
បានលទ្ធផលណាមួយមុនថ្ងៃទី ១១ កុម្ភៈ ខាងមុខ។ នាថ្ងៃទី​២ កុម្ភៈ លោក Mitsura
បានជួបធ្វើការជាមួយគណៈប្រតិភូរដ្ឋាភិបាលស៊ីរីនិងនារសៀលថ្ងៃដដែលលោក
នឹងជួបធ្វើការជាមួយតំណាងរបស់ HNC ដើម្បីពិភាគ្សាដ៏ស៊ីជម្រៅថែមទៀតអំពី
បញ្ហាដែលបានដាក់ចេញ។ នាថ្ងៃដដែល អគ្គលេខាធិការ អ.ស.ប. លោក Ban Ki
 Moon បានដាស់តឿនភាគីនានាចូលរួមការចរចារនៅទីក្រុង Geneva ដើម្បីជំរុញ
ដំណើរការចរចារ។ លោកអំពាវនាវឲ្យភាគីនានាជាពិសេសអ៊ីរ៉ង់អារ៉ាប់ប៊ីសាអូឌីត
ឆ្ពោះទៅការខំប្រឹងប្រែងរួមដើម្បីដោះស្រាយវិបត្តិនៅស៊ីរី៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ