ការចរចារសន្តិភាពនៅស៊ីរីនឹងចាប់ផ្តើមឡើងវិញនាថ្ងៃទី ១១ មេសាខាងមុខ


ការចរចារសន្តិភាពនៅស៊ីរីនឹងចាប់ផ្តើមឡើងវិញនាថ្ងៃទី ១១ មេសាខាងមុខ - ảnh 1
ការចរចារសន្តិភាពនៅស៊ីរីនឹងចាប់ផ្តើមឡើងវិញនាថ្ងៃទី ១១ មេសាខាងមុខ (Image: VNA)

(VOVworld) – នាថ្ងៃទី​៥ មេសា បេសកជនពិសេសរបស់ អ.ស.ប. ទទួលបន្ទុក
បញ្ហានៅស៊ីរី លោក Staffan de Mitsura បានទៅកាន់ទីក្រុងម៉ូស្គូដើម្បីជួបធ្វើការ
 ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov សំដៅត្រៀមរៀបចំឲ្យ
វង់ចរចារស្តីពីសន្តិភាពនៅស៊ីរីនាពេលខាងមុខនេះ។ តាមសេចក្តីប្រកាសរបស់
 អ.ស.ប. ថា៖ វង់ចរចារសន្តិភាពខាងមុខរវាងបណ្ដាភាគីនៅស៊ីរីនឹងត្រូវបានចាប់
ផ្តើមឡើងវិញនាថ្ងៃទី ១១ មេសា ខាងមុខ នៅទីក្រុង Geneva ស្វីស។ ប៉ុន្តែ
បណ្ដាអ្នកចរចាររបស់រដ្ឋាភិបាលស៊ីរីនឹងចូលរួមយឺតប៉ុន្មានថ្ងៃដោយត្រូវចូល
រួមការ បោះឆ្នោតរដ្ឋសភានៅប្រទេសនេះ។ នាបច្ចុប្បន្ន ការខ្វែងគំនិតធំបំផុត
ក្នុងការចរ ចារសន្តិភាពស៊ីរីគឺជាអនាគត់នយោបាយរបស់ប្រធានាធិបតីស៊ីរី
 លោក Assad ភាគីប្រឆាំងនានាទាមទាឲ្យ លោក Assad ត្រូវលាលែងពី
ដំណែងមុនពេលយល់ ព្រមអំពីការបង្កើតរដ្ឋាភិបាលអន្តរកាល។ ក្នុងពេល
នោះ រដ្ឋអំណាចស៊ីរីប្តេជ្ញាអះ អាងមិនពិភាក្សាអំពីអនាគតរបស់ប្រធានាធិបតី
 Assad ទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ