ការចរចារសន្តិភាពស៊ីរីនឹងត្រូវបានចាប់ផ្តើមឡើងវិញនាថ្ងៃទី ៩ មេសា ខាងមុខ


ការចរចារសន្តិភាពស៊ីរីនឹងត្រូវបានចាប់ផ្តើមឡើងវិញនាថ្ងៃទី ៩ មេសា ខាងមុខ  - ảnh 1
ការចរចារសន្តិភាពស៊ីរីនឹងត្រូវបានចាប់ផ្តើមឡើងវិញនាថ្ងៃទី ៩ មេសា ខាងមុខ (Image:VNA)

(VOVworld) – នាថ្ងៃទី ២៤ មិនា បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហា
នៅស៊ីរី លោក Staffan de Mitsura បានឲ្យដឹងថា៖ នឹងដាក់គោលដៅចាប់ ផ្តើម
ឡើងវិញបណ្ដាការចរចារសន្តិភាពនៅស៊ីរី នាថ្ងៃទី ៩ មេសា ខាងមុខដោយ
មិនអើពើដល់ការដែល រដ្ឋាភិបាលស៊ីរីស្នើរឲ្យផ្អាកដល់ពេលណាប្រទេសនេះ
រៀប ចំការបោះឆ្នោតរដ្ឋសភានាថ្ងៃទី ១៣ មេសា ខាងមុខរួចរាល់។ ថ្លែងមតិ
ជាមួយ មជ្ឈដ្ឋានសារព័ត៌មាន លោក Mitsura បានលើកច្បាស់ថា៖ ការបោះ
ឆ្នោតតែមួយគត់ដែល លោកមានសិទ្ធិអត្ថាធិប្បាយគឺការបោះឆ្នោតដែល
 អ.ស.ប. ឃ្លាំមើល។ គោលដៅនៃវង់ចរចារសន្តិភាពនៅស៊ីរីនាខែមេសាខាង
មុខគឺបញ្ហាធ្វើអន្តរកម្មនាយោបាយ។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ភាគី
ទាក់ទិននានារបស់ស៊ីរីមិនមានការបដិសេធន៍ចំពោះឯកសារដែលលោក
រៀបចំ ក្នុងនោះ មានកំណត់គោលការណ៍បណ្ជាណែនាំការចរចារ។ ក្នុងពេល
នោះ ប្រធានក្រុមចរចារស៊ីរី លោក Bashar al Jaafari  បានឲ្យដឹងថា៖
គណៈប្រតិភូស៊ីរីនឹងមិនត្រៀមខ្លួនជាស្រេចចូលរួមការចរចារដល់ពេលណា
រដ្ឋសភា ប្រទេសនេះរៀបចំការបោះឆ្នោត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ