ការចរចារអំពីធានានិងជំរុញសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ

ការចរចារអំពីធានានិងជំរុញសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ - ảnh 1
ការចរចារអំពីធានានិងជំរុញសិទ្ធិមនុស្សតាមរដ្ឋធម្មនុញ្ញ (VOV)


       Vovworld-“ធានានិងជំរុញសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញសាធារណរដ្ឋសង្គម​និយមវៀតណាម”ជាប្រធានបទនៃការចរចារដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី
៩ធ្នូនៅទីក្រុងហាណូយ។ បណ្ដាមតិបានឯកភាពថា រដ្ឋធម្មនុញ្ញសាធារណរដ្ឋ
សង្គម​និយម​វៀតណាមដែលទើបនឹងបានរដ្ឋសភាអនុម័តបានបង្ហាញច្បាស់នូវ
វឌ្ឍន៍ភាព​របស់​រដ្ឋវៀតណាមអំពីសិទ្ធិមនុស្ស។ តាមនោះ ជំពូកអំពីសិទ្ធិមនុស្ស
ត្រូវបាន​រៀបចំ​​នៅ​​ជំពូកទី២បន្ទាប់ពីជំពូកអំពីរបបនយោបាយ ក្នុងនោះបំពេញ
បន្ថែម​ខ្លឹម​សារ​ថ្មីជាច្រើនអំពីសិទ្ធិមនុស្ស។ ដើម្បីអនុវត្តសិទ្ធិមនុស្សប្រកបដោយ​
ប្រសិទ្ធិភាព បណ្ដាដំណាងបានលើកឡើងវិធានការជាច្រើន ក្នុងនោះសង្កត់ធ្ងន់ថា
ត្រូវសុក្រិដ្ឋ​ប្រព័ន្ធ​ច្បាប់អំពីសិទ្ធិមនុស្ស សុក្រិដ្ឋក្បាលម៉ាស៊ីនរដ្ឋ ផ្សព្វផ្សាយ
ឃោសនាអំពី​សិទ្ធិ​មនុស្សក្នុងប្រជាជនគ្រប់ស្រទាប់និងបង្កើនឃោសនាកិច្ចការ
បរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ