ការចរចារអំពីស៊ីរីមិនទទួលបានការលោតផ្លោះទេ

ការចរចារអំពីស៊ីរីមិនទទួលបានការលោតផ្លោះទេ - ảnh 1
ការចរចារអំពីស៊ីរីមិនទទួលបានការលោតផ្លោះទេ

(VOV)_ការចរចាររវាងបណ្ដាប្រទេសក្នុងក្រុមអន្តរជាតិជួយឧបត្ថម្ភស៊ីរី (ISSG)
នៅ​ទីក្រុង​Vienna(ប្រទេសអូទ្រីស) ដើម្បីបញ្ចប់វិបត្តិនៅស៊ីរី បានបញ្ចប់ហើយក្តី ប៉ុន្តែ​
មិនទទួល​បាន​​​ជំហានលោតផ្លោះណាមួយឡើយ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក 
John Kerry និង​សមភាគីរុស្ស៊ី លោក Sergei Lavrov បានអោយដឹងថា៖ កិច្ចប្រជុំ​ដោយ
លោកទាំងពីររូបនេះ​អញ្ជើញជាអធិបតី បានឯកភាពអំពីបទឈប់បាញ់មួយ ដ៏​ស្ដួច
ស្ដើង។ ប៉ុន្តែ អាមេរិកនិងរុស្ស៊ី​ នៅមានការខ្វែងគំនិតដ៏ជ្រាលជ្រៅអំពីការដោះ​ស្រាយ
ជំលោះនៅស៊ីរីដដែរ។

          នាពេលជាមួយគ្នានោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី( SOHR) បានអោយ​ដឹង
ថា៖​ ជំលោះថ្មីដ៏ខ្លាំងក្លាបានកើតមានឡើង រវាងក្រុមពួកឧទ្ទាម Jaish Al Islam និង
បណ្ដា​ភាគីដោយ Al Qaeda គាំទ្រ បានបណ្ដាលអោយជនប្រដាប់អាវុធចំនួន​៥០នាក់
 និងជន​ស៊ីវិល​​ចំនួន២នាក់ទៀតត្រូវស្លាប់។ បេសកជនពិសេសរបស់អង្គការ​សហប្រ
ជាជាតិ ទ​ទួល​បន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mistura ថា៖ លោកមិន​អាចអញ្ជើញ
​រដ្ឋាភិបាល​របស់ប្រធានាធិបតី Bashar Al Assad និងភាគីប្រឆាំងស៊ីរី ​វិលត្រឡប់មក
តុចរចារឡើងវិញឡើយរង់ចាំ ​រហូតមកដល់ពេលមានកិច្ចព្រមព្រៀងមួយឈប់បាញ់
គួរអោយទុកចិត្តបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ