ការចរចាស្ដីពីរដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរីត្រូវបានតភ្ជាប់ឡើងវិញនៅស្វីស

(VOVWORLD) - ការចរចាស្ដីពីរដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរីដែលត្រូវបានអង្គសហប្រជាជាតិជួយគាំទ្រគឺត្រូវបានតភ្ជាប់ឡើងវិញនាថ្ងៃទី ២៧ខែសីហា នៅទីក្រុងហ្សឺណែវ បន្ទាប់ពីត្រូវបានមន្ត្រីសុខាភិបាលរបស់ស្វីស “បើកភ្លើងខៀវ”។
ការចរចាស្ដីពីរដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរីត្រូវបានតភ្ជាប់ឡើងវិញនៅស្វីស - ảnh 1 បេសកកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីវី លោក Geir Pedersen (រូបថត៖ TTXVN)

កាលពីថ្ងៃទី ២៤ ខែសីហា បណ្ដាកិច្ចចរចាត្រូវបញ្ឈប់ ក្រោយពិធីបើកមក ដោយសារមានប្រតិភូចំនួន ៤ នាក់មានផ្ទុកជំងឺរាតត្បាតកូវីដ១៩។ បេសកកជនពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីវី លោក Geir Pedersen ដែលជាអ្នក សម្របសម្រួលការចរចារវាងតំណាងរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Bashar al-Assad ជាមួយភាគីប្រឆាំង និងអង្គការសង្គមស៊ីវិល បានសម្ដែងក្ដីសង្ឈឹមថា គេអាចជួយ ត្រួសត្រាយផ្លូវឆ្ពោះទៅរក

ដំណើរការនយោបាយបើកចំហជាងទៀត។

ក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញនាថ្ងៃដដែល ខុទ្ធកាល័យរបស់បេសកជនពិសេស លោក Geir Pedersen បានឲ្យដឹងថា៖ បន្ទាប់ពីបានធ្វើតេស្តបំពេញបន្ថែមចំពោះប្រតិភូដែលឆ្លងជំងឺកូវីដ ១៩ មក ស្វីសបានអះអាងថាការចរចាអាចនឹងដំណើរការបានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ