ការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងបានតភ្ជាប់ឡើងវិញនៅថ្ងៃទី២៧ ខែធ្នូ
(VOVWORLD) - ការចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានហៅថាជា ផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ( JCPOA) នឹងបានចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៧ ខែធ្នូខាងមុខនេះ។
តំណាងចូលរួមវង់ចរចាស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយ៉ែនប្រទេសអូទ្រីស កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ THX/TTXVN) |
បេសកជនពិសេសទទួលបន្ទុកបញ្ហានុយក្លេអ៊ែររបស់រុស្សី លោក Mikhail Ulyanov បានឲ្យដឹងពីការចរចាដែលបានប្រព្រឹត្តិទៅក្នុងអំឡុងពេលរវាងបុណ្យណូអែល និងចូលឆ្នាំសកល គឺជាករណីពិសេស ហើយប្រការនេះបានសឲ្យឃើញថា អ្នកចរចាទាំងអស់មិនចង់ខ្ជះខ្ជាយពេលវេលានោះទេ និងឆ្ពោះទៅរកការស្តារឡើងវិញនៃ JCPOA យ៉ាងឆាប់បំផុត។
នៅពេលជាមួយគ្នានោះ សហភាពអឺរ៉ុប (EU) បានឲ្យដឹងថា ការចរចានាពេលខាងមុខ នឹងមានការចូលរួមពីតំណាងប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ ដើម្បីបន្តពិភាក្សាអំពីលទ្ធភាពនៃការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងJCPOA របស់អាមេរិក និងពិភាក្សាពីរបៀបធានាថា ភាគីទាំងអស់នឹងអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនេះ។
គូសបញ្ជាក់ថា វង់ចរចាថ្មីបំផុត ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅរដ្ឋធានីវីយ៉ែនប្រទេសអូទ្រីស ត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន៕